ភ្នំពេញ៖ តារាសម្ដែង និងតារាបង្ហាញម៉ូត អ្នកនាង សុផា លីនដា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយយគូស្នេហ៍ ក្រោយទាក់ទងមើលចិត្តគ្នាច្រើនខែ ច្រើ់នឆ្នាំកន្លងមក។ ក្រោយភ្ជាប់ពាក្យរួចមិនបានប៉ុន្មាន នាងបានពរពោះកូនជាលើកដំបូង ធ្វើឲ្យហ្វេន និងមិត្តរួមអាជីពជាច្រើន រំភើបជំនួសនាងគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិត ក្រោយមានផ្ទៃពោះ គេតែងតែឃើញតារារូបនេះ ថតរូបបង្ហោះបង្ហាញពីស្នាមញញឹម ទន្ទឹងរងចាំថ្ងៃសម្រាល ដើម្បីបានឃើញមុខកូនសំណព្វចិត្តរបស់ខ្លួនផងដែរ។ ជាក់ស្ដែង បន្ទាប់ពីពរពោះអស់ជាច្រើនខែកន្លងមកនេះ ប៉ុន្មានម៉ោងមុននេះ នាងសម្រាលកូនបានយ៉ាងជោគជ័យ មានសុវត្ថិភាព ទាំងម្តាយនិងកូន។
តួយ៉ាង បន្ទាប់ពីសម្រាលកូនរួច មានអ្នកគាំទ្រ និងមិត្តភក្ដិសិល្បៈជាច្រើនរូប បានចូលរួមអបអរសាទរ ដែលអ្នកនាង សុផា លីនដា សម្រាលកូនដោយសុវត្ថិភាព។ បើក្រឡេកទៅមើលមុខកូនរបស់តារាស្រីរូបនេះវិញ ពិតជាមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖