បរទេស៖ អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់មកហើយពីកំពូលតារាចម្រៀងអន្តរជាតិ ដ៏ល្បីល្បាញលោក Justin និង ភរិយា Hailey ដែលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមឲ្យអ្នកគាំទ្រច្រណែនជារឿយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចដែលអ្នកទាំងអស់គ្នាបានហើយថា Hailey គឺជាកត្តាសំខាន់មួយក្នុងជីវិតរបស់តារាចម្រៀងដ៏មានប្រជាប្រិយ Justin Bieber។ Haileyគឺជានារីម្នាក់ដែលបានជួយ Justin នៅថ្ងៃដែលលោក ដួលហើយប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត រហូតមកដល់សព្វថ្ងៃនេះគូស្នេហ៍មួយគូនេះបានក្លាយជាគូស្នេហ៍ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែកោតសរសើរ។
ទោះយ៉ាងណា ការធ្វើជាភរិយារបស់តារាចម្រៀងល្បីឈ្មោះ និង មាននារីវ័យក្មេងជាច្រើនចង់បានមិនមែនជារឿងងាយស្រួលទេសម្រាប់ Hailey រឿងរ៉ាវនេះនាងបានបង្ហាញនៅលើបណ្តាញយូធូបរបស់នាង។ ថ្មីៗនេះ Hailey បានបង្ហោះឃ្លីបរបស់នាងអង្គុយជជែកលេងជាមួយអ្នកចិត្តសាស្រ្តអំពីស្ថានភាពផ្លូវចិត្តរបស់នាងនិងអ្វីដែលនាងត្រូវឆ្លងកាត់គ្រប់ពេលជាមួយ Justin ។
Hailey បានដឹងនៅឆ្នាំ ២០១៨ ថាស្ថានភាពចិត្តរបស់នាងចាប់ផ្តើមយ៉ាប់យ៉ឺន បន្ទាប់ពីនាងរៀបការជាមួយ Justin ដែលនាងមិនសប្បាយចិត្ត ប៉ុន្តែនាងអ្វីដែលធ្វើឲ្យនាងកាន់តែមិនសប្បាយចិត្តនោះគឺនឹងសំលេងរិះគន់ឥតឈប់ឈរ។ នាងបានបន្តទៀតថា ប្រសិនបើនរណាម្នាក់ដែលដើរតាមជិតស្និត Justin នឹងដឹងថាគាត់គឺជាមនុស្សម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងជាច្រើន មិនថាជាអ្នកចំរៀងរហូតដល់តារាម៉ូដែល។នាងបានបន្ថែមទៀតថា៖
សព្វថ្ងៃ Hailey ក៏រងការរិះគន់ជាញឹកញាប់ដែរ រហូតមកដល់ពេលនេះនាងចាប់ផ្តើមឃ្លាតឆ្ងាយពីបណ្តាញទំនាក់ទំនងសង្គមជាពិសេសគឺ Twitter ព្រោះនាងយល់ឃើញថាពិភពTwitter មានភាពសាហាវឃោរឃៅនិងពិសពុលនៅក្នុងចិត្តនាង៕
សូមទស្សនារូបភាពខាងក្រោម៖