ភ្នំពេញ: ពុកម៉ែ បងប្អូន ទាំងចាស់ ទាំងក្មេង ព្រមទាំង ប្រិយមិត្ត និងទស្សនិកជន ពិតជាបានស្គាល់ និងធ្លាប់បានស្តាប់នៅបទចម្រៀងមួយបទមានចំណងជើងថា ពឺត ដែលច្រៀងដោយលោក ខេមរ: សិរីមន្ត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងបានធ្វើឲ្យកក្រើក ព្រមទាំងផ្ទុះការគាំទ្រ និងនិយមរាំតាមបទនេះ នៅក្នុងមជ្ឍដ្ឋានយុវវ័យផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនី YouTube មួយមានឈ្មោះថា Don Diaz Official ដែលលោកជាជនជាតិហ្វីលីពីន បានធ្វើការCover បទនេះរហូតធ្វើទាក់ទាញឲ្យមានអ្នកចូលមើល និងទស្សនារាប់សិបពាន់នាក់ ព្រមទាំងទទួលបានការគាំទ្រខ្លាំងទាំងនៅកម្ពុជា និងហ្វីលីពីនថែមទៀតផង៕
ចង់ដឹងថាតើ គាត់Cover បទពឺតនេះពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖