កម្សាន្ត៖ ពុកម៉ែបងប្អូនប្រាកដជាជ្រាបរួចមកហើយ ចាប់តាំងពីតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ កើតជំងឺកូវីដ១៩មក មកទល់ពេលនេះ លោកនៅតែកំពុងស្ថិតនៅក្រោមការព្យាបាលរបស់ក្រុមគ្រូពេទ្យនៅឡើយ ដោយតារាផ្សេងទៀត ក៏បានជាសះស្បើយផងដែរ ក្នុងនោះមានដូចជា កញ្ញា វី ឌីណែត អ្នកនាង កែវ ចាន់និមល និង អ្នកនាង សុគន្ធ និសា ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅថ្ងៃនេះ បើយោងតាមការបញ្ជាក់របស់លោក ណុប បាយ៉ារិទ្ធ នៅលើផេកហ្វេសប៊ុករបស់លោក បានសរសេរសារបង្ហោះក្រើនរំលឹកដាស់តឿនដល់អ្នកគាំទ្រ ពីការចូលរួមចំណែកក្នុងការការពារពីការឆ្លងមេរោគដ៏កាចសាហាវមួយនេះ ដែលមានខ្លឹមសារដូច្នេះថា៖
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលតារាចម្រៀងដ៏ល្បីរូបនេះ បានបញ្ចេញសារក្រើនរំលឹក ដល់អ្នកគាំទ្ររបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយលោកបានបញ្ជាក់ពីមុនមកហើយថា ទាល់តែអ្នកបានកើតវីរុសដ៏សាហាវនេះ ទើបអ្នកយល់អារម្មណ៍មួយហ្នឹង៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖