អាមេរិក ​​ប្រកាស​​ពី​​​​​វិធាន​ការ​ណ៍​​​តបត​​​ចំពោះ​​បញ្ហា​​រើសអើង​​​ដោយ​​ប្រើ​​ហិង្សា​​​លើ​​ជនជាតិ​​អាមេរិក​​ដើម​កំណើត​អាស៊ី

//s9.kh1.co/83/83b1be4207980c2df6778bb63e31e487f5f19e4e.jpg
សង្គម

 ៣១-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយអំពើហិង្សាប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាស៊ីមានការកើតឡើង លោកចូ បៃដិន ក៏​បាន​ប្រកាស​ពី​ការកំណត់​វិធាន​ការ​ណ៍​ឆ្លើយតប​ចំពោះបញ្ហាខាងលើ

​អាមេរិក​៖​ ក្រោយករណីអំពើហិង្សាប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាស៊ីមានការកើតឡើង លោកចូ បៃដិន ក៏​បាន​ប្រកាស​ពី​ការកំណត់​វិធានការ​ណ៍​ឆ្លើយតប​ចំពោះបញ្ហាខាងលើ​។ ក្រៅពីវិធានការណ៍ ក៏​មានការ​បញ្ចេញ​កញ្ចប់​ថវិកា​ ៤​៩​,​៥​លាន​ដុល្លារ​ ដោយ​បាន​មកពី​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ផងដែរ ​ដើម្បី​ផ្តល់​ជូន​ដល់​កម្មវិធី​សហគមន៍​​អាមេរិក​ដែល​ជួយ​ដល់​ជនរងគ្រោះ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកចូ បៃដិន
លោកចូ បៃដិន
https://s9.kh1.co/__image/w=650,h=366,q=100/33/3344a90e46cdb070123676065566ab5efab2cdae.png

ម​ន្រ្តី​សេតវិមាន​បាន​បញ្ជាក់​ថា​ ​ក្រសួងយុត្តិធម៌​អាមេរិក​កំពុងយកចិត្តទុកដាក់ខ្លាំងលើ​ការកើនឡើងនៃបទល្មើស​នៃ​អំពើ​ស្អប់ខ្ពើម និងរើសអើងខាងលើ​ដែល​កំណត់​គោលដៅ​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​។​ ​

លោកចូ បៃដិន បានបញ្ចេញសារមួយលើបណ្ដាញសង្គម Twitter ថា "​យើង​មិន​អាច​ទ្រាំ​នៅ​ស្ងៀម​នៅ​ពេល​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​បាន​នោះ​ទេ។ ការវាយប្រហារ​ទាំងនេះ​គឺជា​អំពើ​ខុសទាំងស្រុង ​ដែល​មិន​សមជា​ជនជាតិ​អាមេរិក​ឡើយ​ ​ហើយ​ត្រូវតែ​បញ្ឈប់​"៕​

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T