ថៃ៖ មហាជនដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាបានស្គាល់ជាក់ជាមិនខានថាJooy គឺជាតារាស្រីដ៏ស្រស់ស្អាត និងលេចធ្លោម្នាក់ក្នុងជួរសិល្បៈថៃ។ ពេលបច្ចុប្បន្ននាងក៏បានរៀបការរួចមកហើយជាមួយនឹងកំពូលតារាសម្ដែងប្រុសដែលលោកក៏មានឈ្មោះបោះសម្លេងផងដែរគឺលោក Push Puttichai។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយក្នុងរយៈពេលថ្មីៗនេះគេបានឃើញអ្នកនាងJooy ផុសរូបមួយសន្លឹកក្នុង Instagram របស់នាង ដែលរូបនោះគឺមានភាពទាក់ទាញខ្លាំង ដោយនាងស្លៀករ៉ូបពណ៌ទឹកដោះគោ និង រាងសិចស៊ីបន្តិច ប៉ុន្តែគឺស្រស់ស្អាតខ្លាំងណាស់ទោះបីនាងបានរៀបការហើយក៏ដោយ ព្រមទាំងមានការសរសេរ caption ថាៈ
“អារម្មណ៍នៅក្នុងរដូវក្ដៅ” ។

ដែលទាំងនេះបានធ្វើឱ្យហ្វេនៗដែលជាអ្នកគាំទ្រ និងមិត្តភ័ក្តបានចូលទៅ ខមមិនព្រោងព្រាត ខ្លះបានជូនពរឱ្យមានក្តីសុខក្នុងគ្រួសារ ខ្លះទៀតក៏មានជាការជូនពរឱ្យនាងឆាប់មានបុត្រ ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មានហ្វែនៗមួយចំនួនធំបានយល់ថា Jooy នាងមានផ្ទៃពោះហើយ ដោយបានខមមិនថាៈ
បង Jooyមើលទៅដូចជាមានផ្ទៃពោះហើយ គឺមានមែនពោះបងគឺធំហើយ រីករាយផងណាបង
ពេលនោះហ្វែនក៏បានខមមិនតៗគ្នាពីរូបរាងពោះរបស់នាង និងខ្លះទៀតក៏បានចូលរួមអបអរនិងត្រេកអរចំពោះនាង តែរឿងថានាងមានផ្ទៃពោះពិតប្រាកដឬមិនពិតនោះអ្នកនាងមិនទាន់បកស្រាយqនៅឡើយទេ៕
ចង់ដឹងច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖


