រាជធានីភ្នំពេញ៖ ជាការពិតណាស់ វាពិតជាគួរឱ្យសង្វេគណាស់ចំពោះស្រី្តម្នាក់ ដែលមានផ្ទៃ៧ខែ ហើយ ថែមទាំងមានវិជ្ជមានកូវីដ១៩ ពោលគឺ បងស្រីរបស់តារាចម្រៀងស្រីដ៏ឆ្នើមមួយរូប នៅក្នុងប្រទេសកម្ពុជា កញ្ញា វី ឌីណែត ដែលមានឈ្មោះថា វី ឌីណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អ្នកនាង វី ឌីណា ត្រូវជាបងស្រីបង្កើតរបស់កញ្ញា វី ឌីណែត បានឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយក្នុងនោះ មានមនុស្សបួននាក់ រួមទាំងបងស្រី វី ឌីណែត ត្រូវបានរកឃើញឆ្លងវីរុសកូវីដ១៩ នៅក្នុងហាងកែសម្ផស្សឈ្មោះថា Master Care ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដោយឡែក ដោយឃើញថា ភរិយាមានផ្ទៃពោះ៧ខែ ហើយថែមទាំងកើតជំងឺកូវីដ១៩ ទៀតនោះ បុរសជាប្តីអ្នកនាង វី ឌីណា សុខចិត្តសុំពេទ្យចូលមើលថែភរិយា ដែលកំពុងស្ថិតក្នុងការព្យាបាល ដែលធ្វើឱ្យមហាជន និងសាធារណជនជាច្រើន សរសើរទឹកចិត្តស្មោះស្ម័គ្ររបស់បុរសជាស្វាមី គ្រប់គ្នាៗមិនស្ទើរឡើយ។
បុរសជាស្វាមីអ្នកនាង វី ឌីណា មានឈ្មោះថា ពេជ្រ កាញ្ញារិទ្ធ ជា វេជ្ជបណ្ឌិត ក្នុងនោះដែរ លោកក៏បានបញ្ចេញសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖
សូមប៉ាម៉ាក់បងប្អូនពូមីងនិងមិត្តភក្តិទាំងអស់កុំបារម្ភ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំនឹងយក ម៉ាក់តាំតូច និង តាំតូចចេញពីទីនេះ ដោយសុវត្ថិភាព៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖







