គំរូល្អ! ឆាយ វីរៈយុទ្ធ សម្រេចធ្វើរឿងនេះ ជូនទៅសិល្បករខ្មែរបាត់បង់ចំណូល សម័យកូវីដ

//s9.kh1.co/a6/a62646c07c382dec4cb14c5ee3b0ab69f9e5a5c4.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គម្រូមែន ឆាយ វីរៈយុទ្ធ សម្រេចធ្វើរឿងនេះ ខណៈកូវីដនៅតែបន្តឆ្លង ដើម្បីជួយសិល្បករ សិល្បការិនីខ្មែរ ប្រឈមនឹងការបាត់បង់ចំណូល

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងតែ រងការវាយប្រហារពីការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ រាល់ការងារ សុទ្ធតែត្រូវពន្យារ និងផ្អាកស្ទើរទាំងអស់ ជាហេតុធ្វើឲ្យក្រុមមនុស្សមួយចំនួនធំ ត្រូវបាត់បង់ប្រាក់ចំណូលក្នុងការចិញ្ចឹមគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទន្ទឺមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើលក្នុង វិស័យសិល្បៈវិញនោះ យើងក៏ដឹងយ៉ាងច្បាស់ថា មិនមែនគ្រប់សិល្បករ សិល្បការិនីខ្មែរគ្រប់រូប សុទ្ធតែមានជីវភាពធូរធារឡើយ មិនតែប៉ុណ្ណោះ ខណៈពេលដែល ការងារត្រូវផ្អាកបាត់បង់ចំណូលថែមទៀតនោះ ជីវិតពួកគាត់ប្រាកដជាជួបបញ្ហាជាក់ជាមិនខាន។

ដោយសម្លឹងឃើញបែបនេះហើយ ទើបតារាចម្រៀងខ្មែរ លោក ឆាយ វីរៈយុទ្ធ និងគ្រួសារ បានសម្រេចផ្តល់ការឧបត្ថម្ភជាអង្ករ២តោន ដើម្បីជួយសម្រួលជីវភាពក្នុងសម័យកូវីដ បណ្តោះអាសន្នទៅបងប្អូនសិល្បករ សិល្បការិនីខ្មែរ ដែលកំពុងជួបការលំបាក។

គួរបញ្ជាក់ថា នេះបើតាម ការរៀបរាប់បញ្ជាក់ពី លោក ហេង ឡុង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ៖

ដំណឹងល្អ សម្រាប់សិល្បករសិល្បការិនី មានជីវភាពខ្វះខាតកំឡុងពេល ដែលបាត់បង់ប្រាក់ចំណូលក្នុហសម័យកូវីដ១៩ តារាចម្រៀង ឆាយ វីរៈយុទ្ធ និងគ្រួសារ ជាម្ចាស់អង្ករម៉ាក “ស្ដេចអង្ករ” ផលិតដោយរោងម៉ាស៊ីនកិនស្រូវ ហាក់ សែ បានឧបត្ថមអង្ករចំនួន ២តោន ជួយសម្រួលជីវភាពសិល្បករសិល្បការិនី ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាត។សូមទេវតាតាមថែរក្សាលោក និងក្រុមគ្រួសារ ឱ្យជួបតែសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

លោក ហេង ឡុង

បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ឆាយ វីរៈយុទ្ធ
តារាចម្រៀង ឆាយ វីរៈយុទ្ធ
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងភរិយា
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងភរិយា
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងគ្រួសារ
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងគ្រួសារ
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងគ្រួសារ
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងគ្រួសារ
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងភរិយា
តារាចម្រៀង ឆាយ វីរៈយុទ្ធនិងភរិយា
រូបភាព
រូបភាព
ឆាយ វីរៈយុទ្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T