ដឹងតម្លៃញាក់សាច់! គំនូរលើផ្ទាំងក្រណាត់ធំបំផុតលើពិភពលោក ដាក់លក់ដេញថ្លៃកប់ពពក នៅឌូបៃ

//s9.kh1.co/18/18ee01750fe523352cf298d04663feb988729df4.jpg
សង្គម

 ២៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គំនូរលើផ្ទាំងក្រណាត់ធំបំផុតលើពិភពលោក ដែលមានទំហំប្រមាណ ១,៥៧៩ម៉ែត្រការ៉េ បែងចែកជា៧០ផ្នែករបស់វិចិត្រករជនជាតិអង់គ្លេសវ័យ ៤៤ឆ្នាំម្នាក់ បានលក់ក្នុងតម្លៃស្ទើរតែមិនគួរឲ្យជឿនាពេលថ្មីនេះ។

បរទេស៖ គំនូរលើផ្ទាំងក្រណាត់ធំបំផុតលើពិភពលោក ដែលមានទំហំប្រមាណ ១,៥៧៩ម៉ែត្រការ៉េ បែងចែកជា ៧០ផ្នែក របស់វិចិត្រករជនជាតិអង់គ្លេសវ័យ ៤៤ឆ្នាំម្នាក់ បានលក់ក្នុងតម្លៃស្ទើរតែមិនគួរឲ្យជឿនាពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Sacha Jafri បានបង្កើតគំនូរនេះឡើង ក្នុងគោលបំណងរៃអង្គាសប្រាក់តែចំនួន ៣០លានដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីបង្កើតមូលនិធិជួយផ្នែកសុខភាពអនាម័យ និងការអប់រំដល់កុមារនៅតាមតំបន់ក្រីក្រនានានៅលើពិភពលោក។ ផ្ទាំងគំនូរនេះ មិនមែនត្រូវបានគូរទាំងស្រុងដោយលោក Jafri តែម្នាក់ឯងនោះទេ តែក្មេងៗមកពី១៤០ប្រទេស បានផ្ញើស្នាដៃសិល្បៈរបស់ពួកគេតាមអ៊ីនធឺណេត ដើម្បីដាក់ផ្គុំជាមួយគំនូររបស់លោក ហើយបេសកម្មនេះបានបញ្ចប់កាលពីចុងខែកញ្ញាឆ្នាំមុន។

ផ្ទាំងគំនូរដ៏ធំមហិមានេះ ត្រូវបានលោក Abdoune ដែលជាជនជាតិបារាំងរស់នៅប្រទេសអារ៉ាប់រួម ទិញយកទាំង ៧០ផ្នែក នៅឯកម្មវិធីដាក់ដេញថ្លៃកាលពីថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ នៅឯសណ្ឋាគារផ្កាយ ៥ មួយកន្លែង។ អ្នករៀបចំកម្មវិធីដេញថ្លៃបាននិយាយថា គំនូរនេះត្រូវបានលក់ក្នុងតម្លៃ ៦២លានដុល្លារអាមេរិក ដែលជាតម្លៃទ្វេដងនៃគោលដៅថវិកា ដែលគ្រោងជួយដល់កុមារ។

គួរឲ្យដឹងថា ស្នាដៃដ៏អស្ចារ្យនេះត្រូវបានបញ្ជាក់ដោយ Guinness World Records ថាជាគំនូរលើផ្ទាំងក្រណាត់ធំជាងគេនៅលើពិភពលោក ដែលកំពុងដាក់បង្ហាញនៅក្នុងសាលនៃសណ្ឋាគារ ក្នុងទីក្រុងឌូបៃ៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្ទាំងគំនូរ
ផ្ទាំងគំនូរ
ផ្ទាំងគំនូរ
ផ្ទាំងគំនូរ
  លោក Sacha Jafri 
  លោក Sacha Jafri 
ផ្ទាំងគំនូរ ដាក់បង្ហាញនៅសណ្ឋាគារ
ផ្ទាំងគំនូរ ដាក់បង្ហាញនៅសណ្ឋាគារ
ផ្ទាំងគំនូរ ដាក់បង្ហាញនៅសណ្ឋាគារ
ផ្ទាំងគំនូរ ដាក់បង្ហាញនៅសណ្ឋាគារ
ផ្ទាំងគំនូរ ដាក់បង្ហាញនៅសណ្ឋាគារ
ផ្ទាំងគំនូរ ដាក់បង្ហាញនៅសណ្ឋាគារ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T