ក្រុមហ៊ុនបណ្តាញសង្គមយក្ស FACEBOOK កំពុងតែផលិតនូវ Instagram ថ្មីមួយទៀតដែលផ្តោតសំខាន់សម្រាប់ក្មេងអាយុក្រោម ១៣ឆ្នាំ ដែលមានឈ្មោះថា Instagram for Kids ក្នុងគោលបំណងពង្រីកសក្តានុពលទៅកាន់ក្មេងៗជំនាន់ថ្មីក្នុងយុគសម័យ Internet។ App កម្មវិធីថ្មីនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនទាន់ត្រូវបានដាក់ឱ្យដំណើរការទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សInstagram ដែលត្រូវបានទិញដោយក្រុមហ៊ុនបណ្តាញសង្គមយក្ស FACEBOOK កាលពីជិតមួយទសវត្សរ៍មុនក្នុងតម្លៃ ១ ពាន់លានដុល្លារបានក្លាយជាផលិតផលមួយដែលពេញនិយមបំផុតរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះ ខណៈដែលក្នុងពេលបច្ចុប្បន្ន Instagram តម្រូវឱ្យអ្នកប្រើប្រាស់ត្រូវមានអាយុយ៉ាងតិច ១៣ ឆ្នាំ បានធ្វើឲ្យមានការខកខានក្នុងការឆ្លើយតបទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនដែលមានវ័យក្មេងៗ។
ដោយសារតែកត្តានេះហើយទើប Facebook គិតគូរលើការក្តោបក្តាប់ទីផ្សារ ខណៈដែលមានក្មេងៗជាច្រើនបានធ្វើការស្នើរសុំឪពុកម្តាយរបស់ពួកគេដើម្បីបានប្រើគណនីយ Instagram ដើម្បីទាក់ទងជាមួយមិត្តភក្តិរបស់ពួកគេ ។
គួររំឭកផងដែរថា កន្លងមក Facebook ក៏ធ្លាប់បានផលិតនៅ App មួយដែលមានឈ្មោះថា Messenger Kids រួចហើយផងដែរសម្រាប់ក្មេងៗធ្វើការទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេ៕