រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបងប្អូនដឹងរួចមកហើយថា អ្នកនាង យុគ ចិន្តា ជាពិធីការិនី ល្បីឈ្មោះបោះសម្លេង និងរក្សាបាននូវ ប្រជាប្រិយភាពរបស់ខ្លួន ក្នុងវិថីសិល្បៈបានរាប់ស៊ិបឆ្នាំ បើទោះបី គេឃើញមាន ពិធីករ និងពិធីការិនី មួយចំនួន បានស្ងាត់ពីអាជីពខ្លួនក៏ដោយ។ ជាមួយគ្នានេះ មិនត្រឹមតែប្រជាប្រិយភាពទេ ដែលមិនផ្លាស់ប្តូរ សូម្បីតែ សម្រស់រូបរាងខាងក្រៅរបស់អ្នកនាង ក៏ស្ទើរមិនផ្លាស់ប្តូរអីច្រើន គួរឲ្យកត់សម្គាល់ឃើញឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ពិធីការិនីល្បីរូបនេះ ក៏បានបង្ហាញពីវត្តមានកូនស្រី ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានរូបរាងកម្ពស់ធំស្មើអ្នកម្តាយបាត់ទៅហើយ។
តែប្រសិនបើអ្នកទាំងអស់គ្នា ក្រឡេកទៅមើលអ្នកទាំំងពីរវិញ ពេលថតរូបជុំគ្នាម្តងៗ ស្ទើរមិនគួរឲ្យជឿថា អ្នកម៉ាក់និងកូនស្រី សូម្បីបន្តិច នេះក៏ព្រោះ តែសម្រស់ផ្ទៃមុខរបស់អ្នកនាង នៅតែក្មេង គ្មានស្នាមជ្រាវជ្រួញ ជាពិសេសទៅទៀតនោះ គឺរាងរូវរបស់អ្នកនាង នៅតែតូចច្រឡឹង ដែលជាហេតុធ្វើឲ្យពិធីការិនី រូបនេះនៅតែក្មេងជាងវ័យ ស្ទើរតែច្រលំបងស្រីរបស់កូនទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖