និយាយអុីចឹងបានទៀត! Bruno ថា Juventus ជាក្លិបដ៏អាម៉ាស់បំផុតដែល ស្ថិតក្រោមការគ្រប់គ្រង Ronaldo

//s9.kh1.co/3b/3b8563ff0236acfcb6a80f9692e3de6c495a159c.jpg
កីទ្បា

 ១៩-មីនា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Pasquale Bruno ថា Cristiano Ronaldo ជា អ្នកបញ្ជាក្លិប Juventus

អុីតាលី៖ អតីតខ្សែការពារក្លិបសេះបង្កង់​ លោក​ Pasquale Bruno បានវាយប្រហារថា Juventus គឺ ជាក្លិបដ៏គួរឲ្យអាម៉ាស់បំផុតដែលគ្រប់គ្រងដោយកីឡាករ Cristiano Ronaldo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក​ Pasquale Bruno
  លោក​ Pasquale Bruno

ជាការពិតណាស់ បុរសវ័យ៥៨ឆ្នាំខាងលើបានស្តីបន្ទោសទៅកាន់ Ronaldo ដែលរូបគេជាអ្នកជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ប្រធានក្លិប Juventus ក្នុងការបណ្តេញអតីតអ្នកចាត់ការលោក Massimiliano Allegri និង Maurizio Sarri និង ថែមទាំងចំអកដល់សមិទ្ធិផលរបស់ខ្សែការពារជើងចាស់ Leonardo Bonucci និង Giorgio Chiellini ធ្វើឲ្យអ្នកទាំងពីរបាត់បង់កៅអីជម្រើសដំបូង។

កីឡាករ Leonardo Bonucci និង Giorgio Chiellini
កីឡាករ Leonardo Bonucci និង Giorgio Chiellini

លោក Bruno បាននិយាយថា៖

Juventus គឺ ជាក្លិបដ៏គួរឲ្យអាម៉ាស់បំផុតដែលគ្រប់គ្រងដោយ Ronaldo។ Bonucci និង Chiellini មើលទៅដូចជាកីឡាករអស្ចារ្យពីររូប។ ពួកគេធ្លាប់បានឈ្នះពានរង្វាន់ចំនួន ៩ ក្នុងលីគដ៏ល្អបំផុតលំដាប់ទីបួនក្នុងពិភពលោក និង ធ្លាប់ទម្លាក់ Barcelona ហើយ ថ្ងៃក្រោយមកទៀត Juventus បែរជាក្លាយជាក្រុមដែលជួបរឿងនេះ។ Juventus បានបណ្តេញលោក Allegri ដើម្បីនាំយកលោក Sarri ហើយត្រូវបានបណ្តេញចេញដូចគ្នានៅរដូវកាលបន្ទាប់ពីព្រោះក្លិបស្តាប់តាម Ronaldo។ អ្នកអាចគិតថាកីឡាករអាចនិយាយបាន ប៉ុន្តែនេះមិនមែនជាសិទ្ធរបស់ពួកគេឡើយ៕

លោក Pasquale Bruno
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
លោក Massimiliano Allegri និង Maurizio Sarri
លោក Massimiliano Allegri និង Maurizio Sarri

ប្រភព marca

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T