រាជធានីភ្នំពេញ ៖ ក្រោយបាត់មុខ មិនសូវចេញមុខមកឡាយ មួយរយៈចុងក្រោយនេះ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ ឃើញតារារ៉េបល្បី ងួន ចាន់ដេវីត ចេញមកបកស្រាយចុកៗរឿង បងប្អូនមួយចំនួន ចូលចិត្តដើរទៅបន្ទោសអ្នកនេះអ្នកនោះ ក្រោយផ្ទុះជំងឺកូវីដ១៩ខ្លាំង កាលពីប៉ុន្មានថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ តាមរយៈការប្រាប់ឲ្យដឹង ពីតារាចម្រៀងល្បីរូបនេះ បានវែកញែកថា ខ្លួនបានប្រទះឃើញបងប្អូនមួយចំនួន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ដោយសារតែអ្នកនេះអ្នកនោះ ទើបធ្វើឲ្យកូវីដឆ្លងបែបនេះ តែផ្ទុយទៅវិញ រូបលោកបានបន្ថែមថា គ្មាននរណាម្នាក់ចង់ឆ្លងជំងឺនេះទេ មិនតែប៉ុណ្ណោះ រូបលោកថា ក្នុងកាលៈទេសៈនេះ មិនមែនជាពេលវេលាឈរចង្អុលគ្នាទេ តែជាពេលវេលាត្រូវរួបរួមព្រួតដៃគ្នា លើកទឹកចិត្តឲ្យគ្នា។
ស្របពេលនេះដែរ លោកមិនសំដៅទៅលើនរណាម្នាក់ឡើយ តែនេះជាអ្វីដែល ខ្លួនបានឃើញក្នុងបណ្តាញសង្គម លើសពីនេះទៅទៀត ចំពោះរូបលោកផ្ទាល់ ទោះមិនបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ តែរូបលោក នៅតែផ្តល់ដំណឹងទៅអាជ្ញាធរបន្ទាយឆ្មារ ឲ្យប្រជាជនដែលមានអាការៈសង្ស័យទៅធ្វើចត្តាឡីស័ក តែទន្ទឹមនឹងនោះ រូបលោកបែរជាទទួលការវាយបកពី បងប្អូននៅបន្ទាយឆ្មារតាមរយៈខមមិនថា នេះដោយសារតែអ្នកទាំំងពីរទើបធ្វើឲ្យប្រជាជនបន្ទាយឆ្មាត្រូវធ្វើចត្តាឡីស័កបែបនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោម ៖