ហ្វេនៗរំភើបមិនស្ទើរ! ទីបំផុតខ្សែភាពយន្ត One Piece Live-Action របស់ Netflix ចាប់ផ្ដើមដំណើរការផលិតហើយ

//s9.kh1.co/66/6681d0b00a4075a9027d49ce28631fb3bf2d1b5b.png
តារា & កម្សាន្ដ

 ១៨-មីនា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

One Piece Live-Action ពេលនេះត្រូវបានចាប់ផ្ដើមដំណើរការផលិតវិញហើយ

បរទេស៖ ក្រុមអ្នកគាំទ្រខ្សែភាពយន្តប្រភេទជីវចលរបស់ជប៉ុនឬហៅថា Anime ស្ទើរគ្រប់ស្រទាប់វ័យប្រាដកជាបានស្គាល់មកហើយនូវខ្សែភាពយន្ត Anime រឿង One Piece ដែលត្រូវបានគេប្រកាសថានឹងផលិតជាខ្សែភាពយន្តដែលសម្ដែងដោយមនុស្ស (Live-Action)​ បានបាត់ដំណឹងឱ្យឈឹង តែពេលនេះចាប់ផ្ដើមដំណើរការផលិតវិញហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ចាក់ផងដែរ ខ្សែភាពយន្តមួយនេះត្រូវបាន Netflix ប្រកាសថានឹងផលិតជាខ្សែភាពយន្តដែលសម្ដែងដោយមនុស្សឬហៅថា Live-Action តាំងពីខែមករា ឆ្នាំ២០២០ ហើយប្រកាសថានឹងចាប់ផ្ដើមថតតាំងពីថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០មកម្លេះ ក៏ប៉ុន្តែស្រាប់តែបាត់ដំណឹងឱ្យឈឹងទៅវិញដោយសារតែជំងឺរាតត្បាយ COVID-19 មានការរំខានដល់ការផលិតនៃខ្សែភាពយន្តភាគយក្សមួយនេះ។

https://s9.kh1.co/__image/w=650,h=325,q=100/dc/dcc197bb1157b253bd9138605adced8f6460bee2.png

យ៉ាងណាមិញ វាជាដំណឹងដែលក្រុមហ្វេនៗគ្រប់គ្នាទទឹងរង់ចាំជាយូណាស់មកហើយអំពីដំណើរការផលិតនេះជាពិសេសសម្រាប់អ្នកដែលចូលចិត្តទស្សនាខ្សែភាពយន្តនេះតាំងតែពីភាគទី១ ដំបូងដែលចេញនៅឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២១) គឺខ្សែភាពយន្ត Anime រឿង One Piece នេះនៅមិនទាន់រកទីបញ្ចប់នៃរឿងឃើញនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយក៏ Netflix សម្រេចចិត្តបោះលុយរាប់សិបលានដុល្លាអាមេរិចដើម្បីផលិតខ្សែភាពយន្តនេះជាមួយនឹងអ្នកនិពន្ធ និងផលិតរបស់រឿងនេះផ្ទាល់តែម្ដងគឺលោក Oda Eiichiro ជាហេតុធ្វើឱ្យក្រុមអ្នកគាំទ្រមានការរំពឹងខ្ពស់ពីខ្សែភាពយន្តនេះ ពីព្រោះថាវាមិនមែនជាលើកទីមួយទេដែលមានការយកសាច់រឿងពី Anime មកផលិតជាខ្សែភាពយន្តដែលសម្ដែងដោយមនុស្សទាំងដែលខ្លះទទួលបានជោកជ័យ ចំណែកឯខ្លះទៀតគឺពុំទទួលបានជោគជ័យឡើយ។

រូបរបស់លោក Oda បច្ចុប្បន្ននិង ពីមុន ជ
រូបរបស់លោក Oda បច្ចុប្បន្ននិង ពីមុន ជ

គួរឱ្យដឹងដែលថាខ្សែភាពយន្ត One Piece​ Live-Action របស់ Netflix នេះត្រូវបានកំណត់ថានឹងត្រូវផលិតដោយ Tomorrow Studios និង Shueisha ដែលមានអ្នកសម្រួលសាច់រឿងលោក Matt Owens ដែលធ្លាប់មានស្នាដៃនិពន្ធក៏ដូចជាសម្រួលសាច់រឿងរបស់ MCU ដូចជា Agent of S.H.I.E.L.D ហើយ Luke Cage និង The Defender ជាដើមហើយមានម្ចាស់កម្មពិធី (Show Runner) ក៏ជាផលិតករ (Producer) លោក Steven Maeda ផងដែរ។

រូបភាពរឿង One Piece
រូបភាពរឿង One Piece

ជាការពិតណាស់ខ្សែភាពយន្តមួយនេះបើយោងតាម Anime គឺវានមានច្រើនភាគណាស់បើគិតមកដល់សព្វថ្ងៃ (ខែមីនា ឆ្នាំ២០២១) គឺវាមានចំនួន 965 ភាគមកហើយដូចនេះយើងពុំអាចទស្សនា One Piece Live-Action នេះទាំងអស់បានហើយពោលគឺ One Piece Live-Action នេះនឹងមានចំនួនតែ ១០ភាគប៉ុន្នោះក្នុងមួយរដូវកាលដែលរដូវកាលដំបូងនិយាយត្រឹម តួអង្គឯក Moneky D. Luffy ធ្វើការជ្រើសរើសប្រមូលសមាជិកបានដូចជា Zoro, Nami, Usopp និង​ Sanji ទៅប្រយុទ្ធជាមួយ Arlong តែប៉ុណ្ណោះ។ ដែលក្នុងមួយវគ្គៗត្រូវបានគេបង្ហើបថាចំណាយប្រាក់អស់ពី ៩ ទៅ១០ លានដុល្លាអាមេរិចឯណោះក្រោយមកក៏ត្រូវបានទទួលស្គាល់ពីម្ចាស់ស្ទូឌីយូ Tomorrow Studios លោក Marty Adelstein ដែលជាហ្វេនរបស់ One Piece មួយរូប ដោយលោកបញ្ចាក់ថាខ្សែភាពយន្តនេះត្រូវចំណាយបែបនេះ ព្រោះលោកចង់ឱ្យ One Piece Live-Action នេះទទួលបានភាពជោគជ័យនឹងក្លាយជាខ្សែភាពយន្តភាគដែលចំណាយទុនផលិតច្រើនជាងគេបង្ហោះក្នុងពិភពលោកនិងប្រវត្តសាស្រ្តហើយក៏ដើម្បីអោយការផលិតមានភាពល្អអស្ចារ្យសម្រាប់បំពេញតម្រូវចិត្តនឹងតម្រូវការបស់អ្នកគាំទ្រ One Piece រយៈពេល ២១ឆ្នាំជាងមកនេះ។ 

រូប One Piece ដែលមានតួអង្គដូចជា Luffy, Zoro, Nami, Usopp និង Sanji  
រូប One Piece ដែលមានតួអង្គដូចជា Luffy, Zoro, Nami, Usopp និង Sanji  
ឈុតមួយក្នុងការប្រយុទ្ធជាមួ Arlong
ឈុតមួយក្នុងការប្រយុទ្ធជាមួ Arlong

យ៉ាងណាមិញក្រោយពីការខកខានហើយបាត់ដំណឹងឈឹងដោយសារមេរោគរាតត្បាតចង្រៃ COVID-19 មកពេលនេះផលិតករលោក Maeda បានបង្ហោះរូបភាពមួយជាមួយខ្លឹមសារថា «មួយឆ្នាំមុន COVID បានបណ្តេញយើងចេញពីការិយាល័យរបស់យើងហើយពន្យារពេលផលិតកម្មរបស់យើង។ ប៉ុន្តែយើងនៅតែមិនឈប់ធ្វើការរបស់យើងនោះទេដើម្បីនាំ @onepiecenetflix អោយមានជីវិតរូបភាពរស់រវើង។ សូមអរគុណចំពោះការអត់ធ្មត់ សម្រាប់សំណួរនិងយោបល់ល្អ ៗ ជាច្រើនរបស់អ្នក។» 

Instagram លោក Maeda

ទោះជាយ៉ាងណាក្នុងការផលិតខ្សែភាពយន្ត One Piece Live-Action មានចចាមរ៉ាមថា Emily Rudd នឹងសម្ដែងជា Nami ហើយលោក Cole Sprouse សម្ដែងជា Sanji តែចចាមរ៉ាមនេះពុំទាន់បានត្រូវគេបញ្ចាក់ឬត្រូវបានប្រកាសថានឹងមានតារារូបណាខ្លះចូលរួមសម្ដែងឬអ្នកណាខ្លះសម្ដែងជាតួអង្គសំខាន់ៗនៅឡើយទេ ជាហេតុធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់យ៉ាងខ្លាំង៕

តោះទន្ទឹងនឹងការទទ្ទឹងរង់ចាំដំណឹងពីការជ្រើសរើសតួសម្ដែងក៏ដូចជាការរងចាំទស្សនាវីដេអូខ្លីនិងខ្សែភាពយន្តនេះយើងសូមនាំអារម្មណ៍ប្រិយមិត្តទស្សនារូបភាពក្រៅឆាកខ្លះៗនៃការផលិតខ្សែភាពយន្តភាគខ្នាតយក្សនេះទាំងអស់គ្នា៖

Instagram របស់លោក Cole Sprouse ប្ដូរ Profile ដាក់រូប Sanji ជាច្រើនដង នឹង មានរូបភាពមួយចំនួននិយាយពី Sanji ផងដែរ
Instagram របស់លោក Cole Sprouse ប្ដូរ Profile ដាក់រូប Sanji ជាច្រើនដង នឹង មានរូបភាពមួយចំនួននិយាយពី Sanji ផងដែរ
រូបកញ្ញា Emily Rudd ជាមួយលោក Matt Owens
រូបកញ្ញា Emily Rudd ជាមួយលោក Matt Owens
 Cape Town Film ទីតាំងថត One Piece
 Cape Town Film ទីតាំងថត One Piece
 Cape Town Film ទីតាំងថត One Piece
 Cape Town Film ទីតាំងថត One Piece
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T