មកស្គាល់កំពូលស្ករគ្រាប់រសជាតិផ្លែឈើពិសេសៗ របស់ហ៊្រ្វូតាទី!

//s9.kh1.co/27/27efb9bf650148a92f034ea559a3f8da6a688ec6.jpg
សង្គម

 ១៥-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បើនិយាយពីស្ករគ្រាប់ ដែលផលិតនៅក្នុងប្រទេសកម្ពុជា អ្នកទាំងអស់គ្នាច្បាស់ជានឹកដល់ ស្ករគ្រាប់ហ៊្រ្វូតាទី (Frutati) មុនគេ ត្បិតថា ស្ករគ្រាប់ហ៊្រ្វូតាទី។

ភ្នំពេញ៖ បើនិយាយពីស្ករគ្រាប់ ដែលផលិតនៅក្នុងប្រទេសកម្ពុជា អ្នកទាំងអស់គ្នាច្បាស់ជានឹកដល់ ស្ករគ្រាប់ហ៊្រ្វូតាទី (Frutati) មុនគេ ត្បិតថា ស្ករគ្រាប់ហ៊្រ្វូតាទី ផលិតឡើងតាមរូបមន្តរសជាតិផ្លែឈើខ្មែរក្នុងស្រុក ដោយឆ្លងកាត់ការស្រាវជ្រាវបច្ចេកទេសពីអ្នកជំនាញយ៉ាងផ្ចិតផ្ចង់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា)
  ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា)

មកទល់បច្ចុប្បន្ននេះ អ្នកជំនាញខាងគីមីចំនីអាហារ បានចំរាញ់ ស្ករគ្រាប់ហ៊្វ្រូតាទី ចេញពីផ្លែឈើ ៦ប្រភេទរួចទៅហើយ ដែលកំពុងដាក់អោយចរាចរណ៍លើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស។

  អ្នកជំនាញខាងគីមីចំនីអាហារចំរាញ់ស្ករគ្រាប់ហ៊្វ្រូតាទី
  អ្នកជំនាញខាងគីមីចំនីអាហារចំរាញ់ស្ករគ្រាប់ហ៊្វ្រូតាទី

ស្ករគ្រាប់រសជាតិផ្លែឈើ ពិសេសៗទាំងនោះ មានដូចជា៖

១. ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិព្រីង

កន្លងមកយើងធ្លាប់តែញ៉ាំផ្លែព្រីង ប៉ុន្តែបើនិយាយពីស្ករគ្រាប់រសជាតិព្រីង ប្រហែលមានតែជាមួយ ស្ករគ្រាប់ហ៊្រ្វូតាទី តែប៉ុណ្ណោះ។ ព្រីងមានរសជាតិ ជូរ ចត់ ផ្អែម ហើយតាមធម្មតាដើមព្រីងចេញផ្កាផ្លែ នារដូវក្តៅ ចន្លោះពីខែមិនា ទៅខែមិថុនា។ ហេតុនេះប្រសិនចង់ញ៉ាំព្រីងខុសរដូវ ប្រហែលជាគ្មានទេ។ បើមានប្រហែលជាមានតែ ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិព្រីងតែប៉ុណ្ណោះ។ ចង់ញ៉ាំ ពេលណា រដូវណា ក៏មិនខ្វះដែរ។

ផ្លែព្រីង
ផ្លែព្រីង
ផ្លែព្រីង
ផ្លែព្រីង
ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិព្រីង
ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិព្រីង

២. ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិស្វាយលាយអំបិល

មិនថាសុភាពនារី មិនថាសុភាពបុរស សុទ្ធតែចូលចិត្តទទួលទានស្វាយខ្ចីជាមួយអំបិល ជូរផង ប្រៃផង គ្រាន់តែឃើញគេញ៉ាំ ក៏អ្នកមើលស្រក់ទឹកមាត់ដែរ។ រសជាតិនេះនៅពេលចំរាញ់ចូលគ្នាជា ស្ករគ្រាប់ហ៊្រូតាទី រសជាតិស្វាយលាយអំបិលធ្វើអោយវាកាន់តែប្លែក។ គ្រាន់តែលឺឈ្មោះពិសេសប៉ុណ្ណឹងទៅហើយ បើបានញ៉ាំទៀតទើបដឹងថាពិសេសជាប់ចិត្ត។

ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិស្វាយលាយអំបិល
ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិស្វាយលាយអំបិល

៣. ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិអម្ពិលហឹរ

ផ្លែអម្ពិល ចាក់គ្រឹះក្នុងវប្បធម៌ចំណីអាហារដ៏សម្បូរបែបរបស់ខ្មែរយើង ជាយូរលង់ណាស់មកហើយ។ មិនថាយកមកស្លរម្ជូរ ធ្វើទឹកជ្រលក់ ធ្វើដំណាប់ ឬយកមកបរិភោគស្រស់ៗជាមួយអំបិលម្ទេសនោះទេ អម្ពិលគឺជាតួរ ឯកនៃអាហារដ៏ឆ្ងាញ់ និងមានប្រជាប្រិយ។ ដោយឡែក ស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិអម្ពិលហឹរក៏ត្រូវបានចំរាញ់​ដោយយកចិត្តទុកដាក់អោយស្របទៅនឹងគុណតម្លៃនៃរសជាតិ និងប្រពៃណីវប្បធម៌ម្ហូបអាហារខ្មែរយើងផងដែរ។

ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិអម្ពិលហឹរ
ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិអម្ពិលហឹរ

៤. ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិគូលែនព្រៃអំបិលម្ទេស

ផ្លែគូលែនព្រៃដ៏មានទឹកដម មានសម្បកក្រហមច្រាល ជាមួយនឹងអំបិលម្ទេសហឹរៗ គ្រាន់តែនឹកឃើញក៏ស្រក់ទឹកមាត់ ឃ្លានចង់បានយកមកញ៉ាំអោយទាន់ៗចិត្តដែរ។ គួរអោយស្តាយ ផ្លែគូលែនព្រៃ មិនមែនចង់ញ៉ាំពេលណាមានពេលហ្នឹងនោះទេ ត្បិតថាវាជាផ្លែឈើតាមរដូវ។ តែពេលនេះលែងបារម្ភហើយ។ ជាមួយ ស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិគូលែនព្រៃអំបិលម្ទេស អ្នកចង់ញ៉ាំរដូវណា មានរដូវនោះ។

ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិគូលែនព្រៃអំបិលម្ទេស
ស្ករគ្រាប់ ហ៊្វ្រូតាទី រសជាតិគូលែនព្រៃអំបិលម្ទេស

៥. ស្ករគ្រាប់ ហ៊្វ្រូតាទីរសជាតិ ត្របែកអំបិលម្ទេស

ប្រសិនលោកអ្នកឃើញផ្លែត្របែកមួយចាន ស្រួយ ផ្អែម ជាមួយអំបិលម្ទេសហឹរៗ តើអ្នកដាច់ចិត្តដើរចៀសដែរទេ? ប្រាកដណាស់ថា យ៉ាងហោចក៏បានភ្លក់មួយចំណិតដែរទើបអស់ចិត្ត។ មិនខុសអីពីស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស បើញ៉ាំហើយធានាថានឹងជាប់ចិត្ត។

 ស្ករគ្រាប់ ហ៊្វ្រូតាទីរសជាតិ ត្របែកអំបិលម្ទេស
 ស្ករគ្រាប់ ហ៊្វ្រូតាទីរសជាតិ ត្របែកអំបិលម្ទេស

៦. ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិក្រូចពោធិសាត់លាយអំបិល

ធ្លាប់តែញ៉ាំក្រូចពោធិ៍សាត់ស្រស់ៗជាមួយអំបិល ឬទឹកក្រូចពោធិសាត់ស្រស់ៗដាក់អំបិលឬស្ករតិចៗ។ ហើយក្រូចពោធិ៍សាត់ដ៏មានប្រជាប្រិយបំផុតនៅស្រុកខ្មែរយើង គឺក្រូចពោធិ៍សាត់មកពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ចុះបើស្ករគ្រាប់រសជាតិក្រូចពោធិ៍សាត់លាយអំបិលវិញមានមកពីណា? ចម្លើយគឺអ្នកទាំងអស់គ្នាប្រាកដជាដឹង ថាមានតែនៅ ស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិក្រូចពោធិ៍សាត់លាយអំបិលតែប៉ុណ្ណោះ។

ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិក្រូចពោធិសាត់លាយអំបិល
ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិក្រូចពោធិសាត់លាយអំបិល

ក៏សូមរំលឹកផងដែរថា ស្ករគ្រាប់ហ៊្រ្វូតាទី ត្រូវបានផលិតឡើងដោយក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា) ដែលមានក្រុមហ៊ុនដើមមានឈ្មោះបោះសម្លេងជាង ១០០ឆ្នាំ នៅសហរដ្ឋអាមេរិក។ ស្ករគ្រាប់ហ៊្រ្វូតាទី ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងតាមស្តង់ដារគុណភាពចំណីអាហារពិភពលោក BRC, GMP និង HACCP។ លោកអ្នកក៏អាចរកទិញបានដែរនៅតាមទីផ្សារ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៧​ ៣០០​ ០៤០៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T