«ហ៊្រ្វូតាទី» ស្ករគ្រាប់ផ្លែឈើក្នុងស្រុករដូវកាលទីពីរ បានចេញលក់ជាផ្លូវការហើយ

//s9.kh1.co/f3/f35c93aec8c9994779dd7c4bc50ef98b571efe23.jpg
សង្គម

 ១៦-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នេះជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់ស្របតាមស្តង់ដារអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនដើមនៅសហរដ្ឋអាមេរិក ។

ភ្នំពេញ៖ នេះជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់ស្របតាមស្តង់ដារអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនដើមនៅសហរដ្ឋអាមេរិក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន នូវស្ករគ្រាប់ហ្រ្វ៊ូតាទីរដូវកាលទី១ (ព្រីង ស្វាយអំបិល អម្ពិលហឹរ) បានជំរុញឲ្យអ្នកស្រាវជ្រាវវ័យក្មេងរបស់ អេប្រាធីហ៊្វូដ (ខេមបូឌា)  ស្រាវជ្រាវនូវស្ករគ្រាប់រសជាតិផ្លែឈើក្នុងស្រុកដ៏ថ្មីស្រឡាងបន្ថែមទៀតមានដូចជា រសជាតិក្រូចពោធិ៍សាត់លាយអំបិល រសជាតិត្របែកអំបិលម្ទេស និងរសជាតិគូលែនព្រៃអំបិលម្ទេស។ គ្រប់ផលិតផលរបស់ក្រុមហ៊ុនទទួលបានស្តង់ដារសុវត្ថិភាព និងគុណភាពម្ហូបអាហារអន្តរជាតិដូចជា​ GMP, HACCP, BRC, HALAL និងស្តង់ដារជាច្រើនទៀតដើម្បីធានាគុណភាព និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន។

ស្ករគ្រាប់ផ្លែឈើ ហ៊្រ្វូតាទី 
ស្ករគ្រាប់ផ្លែឈើ ហ៊្រ្វូតាទី 

គួរបញ្ជាក់ផងដែរថា នៅកំឡុងខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនបានសម្រេចដាក់លក់ជាផ្លូវការនូវស្ករគ្រាប់ដែលមានឈ្មោះថា «ហ៊្រ្វូតាទី» ដែលផ្តោតទៅលើរសជាតិផ្លែឈើក្នុងស្រុក តាមរយៈការមើលឃើញពីសក្តានុពលនៃការទទួលទានផ្លែឈើ និងការលើកស្ទួយផលិតផលក្នុងស្រុក។ ដោយស្ករគ្រាប់នេះ ត្រូវបានស្រាវជ្រាវឡើងដោយការធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនខែ ពាក់ព័ន្ធទៅនឹងរសជាតិ និងគុណភាព ដែលសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរសុទ្ធសាធន៍ ស្របតាមចំណង់ចំណូលចិត្តក្នុងការទទួលទានរបស់ប្រជាជនខ្មែរ ទើបស្ករគ្រាប់នេះទទួលបានការពេញនិយមស្ទើរមិនគួរឲ្យជឿ។

ស្ករគ្រាប់ផ្លែឈើ ហ៊្រ្វូតាទី 
ស្ករគ្រាប់ផ្លែឈើ ហ៊្រ្វូតាទី 
ស្ករគ្រាប់ផ្លែឈើ ហ៊្រ្វូតាទី 
ស្ករគ្រាប់ផ្លែឈើ ហ៊្រ្វូតាទី 
ស្ករគ្រាប់ផ្លែឈើ ហ៊្រ្វូតាទី 
ស្ករគ្រាប់ផ្លែឈើ ហ៊្រ្វូតាទី 

លោក អរុណ ចនសុន ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនបានមានប្រសាសន៍ថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក ដែលបង្កើតនូវផលិតផលស្ករគ្រាប់រសជាតិថ្មីប្រកបដោយភាពជោគជ័យ  ដើម្បីឲ្យអ្នកទទួលទានទទួលបាន បទពិសោធន៍នៃការញ៉ាំដ៏រីករាយ។ លោកសង្ឃឹមថា ប្រជាជនខ្មែរនឹងងាកមកគាំទ្រផលិតផលស្ករគ្រាប់ដែលផលិតនៅក្នុងស្រុកកាន់តែច្រើន។

ចំពោះស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិក្រូចពោធិ៍សាត់លាយអំបិល គឺមានលក្ខណៈពិសេស និងប្លែកមិនធ្លាប់មានពីមុនមក  ដោយយើងធ្លាប់តែដឹងថាក្រូចពោធិ៍សាត់មានតែនៅខេត្តបាត់ដំបងប៉ុណ្ណោះ តែពេលនេះយើងអាចបង្កើតស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលដូចញ៉ាំក្រូចពោធិ៍សាត់លាយអំបិលពិតៗ។

  ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិក្រូចពោធិ៍សាត់លាយអំបិល 
  ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិក្រូចពោធិ៍សាត់លាយអំបិល 

ចំណែកស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ ត្របែកអំបិលម្ទេស វិញក៏មានលក្ខណៈប្លែកផងដែរ ព្រោះវាជាផលិតផលច្នៃប្រឌិតពីការនិយមបរិភោគត្របែកជាមួយនឹងអំបិលម្ទេស ទៅជាស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលវេលា។ ស្ករគ្រាប់នេះ មានរសជាតិជូរហឹរ និងប្រៃតិចៗរួមផ្សំជាមួយនឹងក្លិនត្របែកយ៉ាងក្រអូបគួរឲ្យចង់ញ៉ាំសក្តិសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ជូរ។

  ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ ត្របែកអំបិលម្ទេស
  ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ ត្របែកអំបិលម្ទេស

បន្ថែមពីនេះទៀត ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ គូលែនព្រៃអំបិលម្ទេស ក៏មានរសជាតិអស្ចារ្យមិនចាញ់រសជាតិដទៃទៀតដែរ ព្រោះគូលែនព្រៃជាផ្លែឈើប្រចាំខេត្តសៀមរាប ដែលអ្នកស្រុកអាចញ៉ាំលាយជាមួយអំបិលម្ទេសបានយ៉ាងឆ្ងាញ់  ពេលនេះលោកអ្នកអាចញ៉ាំជាស្ករគ្រាប់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

   ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ គូលែនព្រៃអំបិលម្ទេស
   ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ គូលែនព្រៃអំបិលម្ទេស

ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា) បានធ្វើការដាក់លក់ជាផ្លូវការនូវ ផលិតផលថ្មីនេះក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុក និងពង្រីកទីផ្សារបន្ថែមឲ្យកាន់តែទូលំទូលាយ។ អតិថិជនអាចធ្វើការស្វែងរកទិញ និងសាកល្បងរសជាតិថ្មីនៃស្ករគ្រាប់ ហ៊្រ្វូតាទី នេះ បានយ៉ាងងាយស្រួល នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ សូមសាកល្បងទទួលទានស្ករគ្រាប់ដែលមានរសជាតិថ្មី និងប្លែកទាំងនេះ ដើម្បីលើកស្ទួយផលិតផលដែលផលិតក្នុងស្រុក ជួយបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ដើម្បីទទួលបានពត៍មានបន្ថែមពីផលិតផលរបស់​ អេប្រាធីហ៊្វូដ (ខេមបូឌា) ​​ សូមទំនាក់ទំនងលេខទូរស័ព្ទ 087 300 040/087 300 226 ។

  ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា)
  ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា)
  ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា)
  ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា)
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T