កម្សាន្ត៖ ពុកម៉ែបងប្អូនជ្រាបហើយ ជំងឺកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែរ គេក៏បានដឹងរួចហើយថា មានតារាចម្រៀងល្បីៗ ដែលបានឆ្លងជំងឺដ៏កំណាចនេះ រួមមាន លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត និង អ្នកនាង សុគន្ធ និសា ជាដើម។ អ្វីដែលមហាជនសង្កេតឃើញ និង ស្ងើចសរសើរនោះ គឺគ្រូពេទ្យជាច្រើនរូប បានធ្វើការយ៉ាងស្វិតស្វាញរកពេលសម្រាកសឹងតែគ្មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា និង ប្រទេសកម្ពុជាយើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅថ្ងៃនេះតែម្តង គេសង្កេតឃើញ អ្នកនាង សុគន្ធ និសា បានបង្ហោះសារមួយពោរពេញទៅដោយមនោសញ្ចេតនាក្តីគោរពអាណិត និង កោតសរសើរចំពោះទឹកចិត្តដោយស្មោះស្ម័គ្រ និង ការពលីកម្មខ្ពស់របស់លោកគ្រូ អ្នកគ្រូពេទ្យគ្រប់រូប ដែលបាននឺងកំពុងតែឈរនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បែបដូច្នេះថា៖
ចាប់តាំងពីថ្ងៃដែលខ្ញុំ បានមកសម្រាកព្យាបាល ទោះបីជាខ្លួនខ្ញុំមានជំងឺ ប៉ុន្តែយ៉ាងណាក៏ខ្ញុំអាចមានទីកន្លែងគេងបានស្អាតល្អ នឹងបានញ៉ាំគ្រប់គ្រាន់ អស់កំលាំងក៏អាចដាក់ខ្លួនគេងលេីគ្រែខ្លួនបានយ៉ាងងាយស្រួល ប៉ុន្ដែពួកគាត់ពិតជាហត់នឿយដោយមិនមានអ្វីមកថ្លែងអោយស្មេីរបានឡេីយ មិនបានគេង មិនបាញ៉ាំបានស្រួលនុះទេ ក្នុងកំឡុងពេលដែលព្យាបាលអ្នកជំងឺ តស៊ូលះបង់ ធ្វេីយ៉ាងណាដេីម្បីមេីលថែរពួកខ្ញុំមិនអោយខ្វះឡេីយ ពេលដែលពួកគាត់យកថ្នាំនឹងម្ហូបមកអោយខ្ញុំម្តងណា ខ្ញុំបានមេីលទៅមុខពួកគាត់គឺឃេីញញេីសហូរអោយសរស្រាក់ ដកដង្ហេីមហត់អោយគឃូស ខ្ញុំនាមនាងខ្ញុំសុគន្ធនិសា សូមលេីកដៃសំពះ គោរពអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លាដោយស្ម័គចិត្តរបស់លោកគ្រូពេទអ្នក្រូពេទ្យដែលបានមេីលថែរទាំយេីងខ្ញុំដោយមិនខ្លាចភាពនឿយហត់ នាងខ្ញុំសូមគោរពអរគុណយ៉ាងជ្រៀលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានផ្តល់ការព្យាបាលនឹងមេីលថែរយេីងខ្ញុំទាំងអស់គ្នានេះ គុណបំណាច់ដ៏ធំធេងនេះយេីងខ្ញុំមិនអាចបំភ្លេចបានឡេីយ នាងខ្ញុំសូមថ្លែងអំណរគុណដល់លោកពូអភិបាលខ័ណ្ឌ ដែលបានចុះចែកជាអំណោយអ្នកផ្ទះរបស់នាងខ្ញុំផងដែរ សូមបួងសួងអោយប្រទេសកម្ពុជាយេីង រួចផុតពីជំងឺដ៏កាចសាហាវមួយនេះអោយបានឆាប់ៗ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖








