បារាំង៖ ក្លិបអ្នកមាន Parsi Saint-Germain មានគម្រោងក្នុងការនាំចូលកីឡាករនារដូវកាលបន្ទាប់រួចរាល់ហើយ ខណៈ Rolando អាចជាជម្រើសល្អបំផុតសម្រាប់ការចរចារម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបម្ចាស់ជើងឯករបស់បារាំងមានធ្លាប់មានបំណងបង្កើតទម្រង់លេង ដោយឱ្យ Lionel Messi ជាខ្សែប្រយុទ្ធជួរមុខ ហើយឱ្យ Kylian Mabappe និង Neymar ជាខ្សែប្រយុទ្ធស្លាប។
ទោះបីជាយ៉ាងណាក៏ដោយ ការរៀបចំបែបនេះគឺវាស្ទើរតែមិនអាចទៅរួចដោយសារបច្ចុប្បន្ន Messi កំពុងស្នាក់នៅ Barcelona ហើយម្យ៉ាងទៀត Mbappe ក៏អាចនឹងចាកចេញផងដែរ។
នៅក្នុងស្ថានភាពបែបនេះ PSG ចង់បានតារាឆ្នើមម្នាក់ដើម្បីមកចាប់ដៃគូរជាមួយនឹង Mbappe ក្នុងការជួយក្លិបឱ្យមានលទ្ធភាពឈ្នះ Champions League។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Le Parisien បានឱ្យដឹងថា Cristiano Ronaldo ជាជម្រើសមួយដ៏ស័ក្ដិសមបំផុតសម្រាប់ PSG ហើយមិនត្រឹមតែប៉ុណ្ណោះភ្នាក់ងាររបស់គាត់លោក Jorge Mendes ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រធានក្លិបរបស់ PSG គឺលោក Nasser Al Khelaifi ផងដែរ។
សារព័ត៌មាន Le Parisien ដដែលក៏បានបន្ថែមទៀតថា ម្ចាស់ក្លិបសញ្ជាតិកាតារូបនេះនឹងណត្តិជួបជាមួយ Ronaldo ហើយមានគម្រោងផ្តល់ប្រាក់ឈ្នួលឱ្យរូបគេពោលគឺ ៣១លានអឺរ៉ូ ឬ (៣៧ លានដុល្លា) ក្នុងមួយឆ្នាំ។
យ៉ាងណាមិញ ក្តីសង្ឃឹមក្នុងការចុះកុងត្រាយក Messi ហាក់មានការប្រែប្រួលខ្លាំងកំឡុងរយៈពេល ២ ទៅ ៣ ខែចុងក្រោយនេះ ជារួមដោយសារតែពេលថ្មីៗនេះក្លិប Barcelona បានបណ្តេញលោក Josep Maria Bartoneu ចេញពីតំណែង ហើយជំនួសមកវិញដោយលោក Joan Laporta៕

ប្រភព៖ Marca