បរទេស៖ អង្គការណាសាបានប្រកាសថា អាថ៌កំបាំងនៃទម្រង់ជីវិតបុរាណនៅលើភពព្រះអង្គារ អាចនឹងត្រូវបានរកឃើញនៅក្នុងបឹងមួយឈ្មោះថា Salda នាប្រទេសតួកគី តាមរយៈការសិក្សាប្រៀបធៀបទៅលើបណ្តុំកម្ទេចកំណនៃសារធាតុរ៉ែខនិចរបស់វា ទៅនឹងសំណាកផ្សេងៗ ដែលគេបានរកឃើញនៅលើភពក្រហម (ភពព្រះអង្គារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរណ្តៅអាចម៍ផ្កាយ Jezero Crater ដែលជាកន្លែងរបស់យានស្រាវស្រាវ Perseverance ចុះចត ត្រូវគេជឿជាក់ថា វាធ្លាប់បានជន់លិចទៅដោយទឹករាវ។ យ៉ាងណាមិញ ព័ត៌មានដែលប្រមូលបានពីបឹង Salda នឹងអាចជួយអ្នកជំនាញស្វែងរកដានផូស៊ីលនៃទម្រង់ជីវិតរបស់ពពួកមីក្រុប នៅក្នុងសណ្ឋានដីបាតបឹងនៅលើភពអង្គារ ថាតើវាអាចមានពិតមែន ឬក៏យ៉ាងណា។
គួរឱ្យដឹងដែរថា ក្រុមអ្នកជំនាញក៏នឹងធ្វើការប្រៀបធៀបកម្ទេចកំណប្រមូលបានពីបឹង Salda ជាមួយនឹងពពួកសារធាតុរ៉ែកាបូណាត ដែលត្រូវបានរកឃើញមាត់រណ្តៅអាចម៍ផ្កាយ Jezero Crater ។ ដោយឡែក គំរូថ្មដែលគេខួងបាននៅលើផ្ទៃភពអង្គារ នឹងត្រូវរក្សាទុកនៅលើភពនេះបណ្តោះអាសន្ន ហើយគេនិងបញ្ជូនវាមកផែនដីតាមរយៈបេសកកម្មអវកាសចំនួនពីរនាពេលអនាគត ដែលអាចនឹងធ្វើឡើងនៅដើមឆ្នាំ ២០៣១៕