ការសិក្សាទៅលើបាតុភូតបំភាយវិទ្យុសកម្ម ក្រុមតារាវិទូជឿជាក់ថាប្រភពនៃធាតុវិទ្យុាកម្មនៃពន្លឺ Quasar (Radio-loud quasar) ដែលមានន័យថា វត្ថុភ្លឺមួយបានប៉ះជាមួយសារធាតុរលកវិទ្យុសកម្មខ្លាំងណាមួយក្នុងបរិយាកាសដែលស្ថិតនៅចម្ងាយដ៏សែនឆ្ងាយដែលពន្លឺរបស់វាបានចំណាយពេល ១៣ ពាន់លានឆ្នាំ ដើម្បីមកដល់ផែនដីរបស់យើង។ របកគំហើញនេះអាចផ្តល់ជាតម្រុយសំខាន់ៗ ដើម្បីជួយដល់តារាវិទូស្វែងយល់អំពីសកលលោកដំបូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សQuasars គឺជាវត្ថុដែលភ្លឺខ្លាំងស្ថិតនៅចំកណ្តាលនៃកាឡាក់ស៊ី (Galaxies) មួយចំនួន ហើយដំណើរការដោយអង្គធាតុប្រហោងខ្មៅ ដែលមានម៉ាសដ៏ធំធៀបនឹងព្រះអាទិត្យ (នៅចន្លោះពី 1000000 ទៅ 1000000000ដងនៃម៉ាសព្រះអាទិត្យ)។ នៅពេលដែលប្រហោងខ្មៅត្រូវបានព័ទ្ធជុំវិញទៅដោយឧស្ម័ន វាធ្វើអោយមានការបំភាយថាមពលដែលអនុញ្ញាតអោយតារាវិទូធ្វើការសង្កេតបានច្បាស់ទៅលើពួកគេ បើទោះបីជាស្ថិតនៅចម្ងាយដ៏សែនឆ្ងាយក៏ដោយ។
Quasar ដែលគេអោយឈ្មោះថា P172+18 ត្រូវបានគេបង្កើតឡើងនៅពេលដែលចក្រវាឡមានអាយុត្រឹមតែ ៧៨០ លានឆ្នាំប៉ុណ្ណោះ ហើយវាគឺជាប្រហោងខ្មៅមួយប្រភេទដែលរីកលូតលាស់លឿនបំផុតដែលត្រូវបានគេស្គាល់ ហើយវាបញ្ចេញថាមពលប្រហែល ៥៨០ ដងនៃថាមពលរបស់មីលគីវ៉េ (Milky Way)ទាំងមូល។
ខណៈពេលដែលការលាក់ខ្លួននៅចម្ងាយដ៏សែនឆ្ងាយត្រូវបានគេរកឃើញ នេះជាលើកទីមួយហើយដែលតារាវិទូអាចកំណត់អត្តសញ្ញាណនៃសារធាតុវិទ្យុសកម្មក្នុងចន្លោះពេលដំបូងនៃប្រវត្ដិសាស្ដ្រសកលលោក។ ហើយមានតែប្រមាណ 10% នៃ Quasar ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាជាសារធាតុវិទ្យុកម្មនៃពន្លឺ (Radio Loud)។ លោក Chiara Mazzucchelli នៃក្រុមហ៊ុន ESO បាននិយាយថា “ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានរកឃើញប្រហោងខ្មៅប្រភេទថ្មីជាលើកដំបូង ដើម្បីផ្តល់នូវពត៌មានលម្អិតបន្ថែមទៀតក្នុងការស្វែងយល់អំពីសកលលោកដំបូង”។
Quasar មួយចំនួនមានដំណើរការដោយប្រហោងខ្មៅមួយ (A Black Hole) ដែលមានម៉ាសប្រហែល ៣០០លានដងធំជាងផែនដីរបស់ព្រះអាទិត្យ ហើយវាកំពុងប្រើប្រាស់ឧស្ម័នក្នុងអត្រាមួយខ្ពស់បំផុតដែលមិនធ្លាប់មាន។
ក្រុមតារាវិទូគិតថា មានទំនាក់ទំនងរវាងការរីកចម្រើនយ៉ាងលឿននៃប្រហោងខ្មៅដ៏អស្ចារ្យ និងការសាយភាយវិទ្យុសកម្មដ៏មានអានុភាព ដែលត្រូវបានគេប្រទះឃើញនៅផ្នែកខ្លះដូចជា P172 + 18។ ការសាយភាយវិទ្យុសកម្មត្រូវបានគេគិតថា មានសមត្ថភាពរំខានដល់ឧស្ម័នជុំវិញប្រហោងខ្មៅ ដែលជាកត្តាបង្កើនអត្រាដែលឧស្ម័នធ្លាក់ចូល ដែលអាចផ្តល់នូវពត៌មានដ៏សំខាន់អំពីរបៀបដែលប្រហោងខ្មៅក្នុងសកលលោកដំបូងរីកធំធាត់ដល់ទំហំធំធេងរបស់វាយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុម Big Bang៕