កែវ ចាន់​​​និមល៖ «ស្ថានភាព​​គ្រួសារ​​​ខ្ញ៉ំពេលនេះ​មិនមាន​ជា​បញ្ហា​ចោទ​ធំ​ទេ»

//s9.kh1.co/04/04af2fcccf89c5b2168c81266fb0872a21cfa1af.jpg
សង្គម

 ០៩-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

បច្ចុប្បន្នអ្នកនាង កែវ ចាន់និមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីត​អាំងទែរ​កុងទី​ណង់តាល់ (The Great Duke)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹង​ថា ពិធីការិនី​​ហង្សមាសអ្នកនាង កែវ ចាន់និមល រួមទាំងប្តី និងកូនស្រីផងដែរ​ បានឆ្លងកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល និងបារម្ភពីសុខភាព​របស់​អ្នកនាង និងក្រុមគ្រួសារ។ ដោយឡែកនៅមុននេះបន្តិច អ្នកនាងបានបង្ហោះ status នៅលើគណនីហ្វេសប៊ុក​របស់​អ្នកនាងថា៖
"អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភ និងសួរសុខទុក្ខ។ ស្ថានភាពគ្រួសារខ្ញ៉ំពេលនេះ​មិនមាន​ជា​បញ្ហា​ចោទ​ធំ​ទេ គ្រប់យ៉ាងគឺត្រូវបានមើលថែពីក្រុមគ្រូពេទ្យជំនាញ។ យ៉ាងណាក៏ស្នើរស៉ំបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្កិ ក្រុមការងារទាំងអស់ផងដែរ"។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអ្នកនាង កែវ ចាន់និមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីត​អាំងទែរ​កុងទី​ណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាត​ឱ្យស្នាក់នៅក្នុងបន្ទប់តែមួយរួមជាមួយប្តី និងកូន៕

អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
អ្នកនាង កែវ ចាន់និមល និងគ្រួសារ
កែវ ចាន់និមល
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T