លេងនៅ Man City មែនតែ Dias ថាអតីតកីឡាករ Man UTD ពីររូបនេះជានិមិត្តរូបរបស់គេ

//s9.kh1.co/e8/e8ad41d8fb88d047c03eb07deaa15e212ad7b510.jpg
កីទ្បា

 ០៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែការពារ Ruben Dias ថា Rio Ferdinand និង Nemanja Vidic ជានិមិត្តរួបរបស់គេ

អង់គ្លេស៖ ខ្សែការពារ Ruben Dias របស់ក្លិបមេឃខៀវ Manchester City បានបង្ហើបថាគេចាត់ទុក លោក Rio Ferdinand និងលោក Nemanja Vidic ដែលជាអតីតខ្សែការពាររបស់ Manchester United ថាជាកីឡាករសំណព្វចិត្តរបស់គេកាលនៅក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Ruben Dias
  ខ្សែការពារ Ruben Dias
  លោក Rio Ferdinand 
  លោក Rio Ferdinand 
  លោក Nemanja Vidic
  លោក Nemanja Vidic

ក្រៅពីនោះគេក៏បាននិយាយដែរថាគេមិនអាចប្រៀបធៀបជាមួយលោក Vincent Kompany ដែលជាខ្សែការពារឆ្នើមរបស់ Manchester City ឡើយបើទោះបីជាមួយរយៈចុងក្រោយនេះ Dias បានវិវត្តន៍ខ្លួនក្លាយជាខ្សែការពារឆ្នើមមួយរូបដល់ថ្នាក់មានអ្នកយកគេទៅនិយាយថាគេប្រៀបដូច Virgil Van Dijk នៅ Liverpool យ៉ាងអ៊ីចឹង។

  លោក Vincent Kompany
  លោក Vincent Kompany

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានថ្លែងប្រាប់លោក Rio Ferdinand ថា៖

កាលខ្ញុំនៅក្មេង ការដែលបានមើលការប្រកួតក្នុងក្របខណ្ឌ Premier League គឺជាក្ដីសុបិនមួយរបស់ខ្ញុំ ខ្ញុំធ្លាប់មើលការប្រកួតដែលមានរូបលោក( Rio Ferdinand), Nemanja Vidic,Kompany,John Terry និងមានជាច្រើនទៀត។ បន្ទាប់ពីនោះខ្ញុំក៏ចាប់ផ្ដើមរៀនសូត្រតាមពួកគាត់ និងយល់ពីរបៀបលេងបាល់។

ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias

បន្ទាប់មកDias ក៏ បានថ្លែងទាក់ទងនឹងរឿងដែលអ្នកគាំទ្រយកគេទៅប្រៀបធៀបនឹងអតីតប្រធានក្រុម Vincent Kompany ថា៖

មានមនុស្សជាច្រើននាក់បានប្រៀបធៀបខ្ញុំនឹងលោក Vincent ហើយខ្ញុំយល់ថាហេតុអីពួកគេនិយាយបែបនោះប៉ុន្តែបើនិយាយឲ្យស្មោះត្រង់ទៅ អ្នកមិនអាចយកខ្ញុំទៅធៀបនឹង Kompany បានទេ ព្រោះគាត់បានឈ្នះពានសឹងតែទាំងអស់ ហើយគាត់ស្នាក់នៅជាមួយក្លិបបានយូរអង្វែងណាស់។

ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias

គួររម្លឹកផងដែរថា Ruben Dias ទើបតែផ្ទេរមក Manchester City កាលពីខែកញ្ញាឆ្នាំ២០២០ប៉ុណ្ណោះប៉ុន្តែពេលនេះគេបានក្លាយជាកីឡាករស្នូលមួយក្នុងក្រុមនិងបានជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោកគ្រូ Pep Guardiola សឹងតែគ្រប់ការប្រកួតដោយថ្មីៗនេះគេទើបតែស៊ុត១គ្រាប់ជួយឱ្យ Man City ឈ្នះ West Ham  ២ទល់នឹង ១ផងដែរ៕

  ខ្សែការពារ Ruben Dias
  ខ្សែការពារ Ruben Dias
  ខ្សែការពារ Ruben Dias និង John Stones 
  ខ្សែការពារ Ruben Dias និង John Stones 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T