រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងឯករាជ្យវ័យក្មេង ម៉ម ពេជ្ជរិទ្ធ រូបនេះ មិនត្រឹមតែមាន សមត្ថភាពពេញខ្លួន មិនថា ទឹកដមសម្លេងនិង ទឹកដៃនិពន្ធចម្រៀងទេ រូបគេក៏មាន សម្រស់សង្ហាមិនចាញ់បុរសដទៃទៀតដែរ។ ជាងនេះទៅទៀត គេតែឃើញលោក និយមទុក សក់វែងរលាស់ចងក្រោយ ដែលធ្វើឲ្យលោកកាន់តែសង្ហា ពេលឡើងឆាកម្តងៗ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញថ្មីៗនេះ ស្រាប់តែឃើញ តារាចម្រៀងរូបនេះ ផ្លាស់ប្តូរស្ទាយ៍តុបតែងសក់របស់ខ្លួន ពីវែងចងក្រោយ មកជាខ្លី ធ្វើឲ្យអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
ទន្ទឹមនឹងនេះ អ្វីដែលពិសេសទៅទៀតនោះគឺ សម្រស់របស់តារាអាយុតិចសមត្ថភាពពេញពោះ រូបនេះ បើទោះបីផ្លាស់ប្តូរស្ទាយ៍និយមគួរឲ្យទាក់ទាញខ្លួន មកស្ទាយ៍បែបថ្មីក៏ដោយ តែ ម៉ម ពេជ្ជរិទ្ធ នៅតែអាចរក្សាភាពសង្ហារបស់ខ្លួន ឲ្យនៅដដែល មិនផ្លាស់ប្តូរសូម្បីបន្តិចឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖