ភ្នំពេញ៖ កាលពីមួយខែមុន បន្ទាប់ពីតារាសម្តែង និងតារាបង្ហាញម៉ូត សុផា លីនដា បានបង្ហោះរូបភាពពពោះកូនដំបូង ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានភ្ជាប់ពាក្យបាន ៦ ខែមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះតារាស្រីរូបនេះ ក៏បានបង្ហោះរូបថ្មីមួយសន្លឹកទៀត មើលទៅពិតជាមានក្តីសុខ និងរំភើបជាខ្លាំងក្នុងការត្រៀមខ្លួនស្វាគមន៍សមាជិកថ្មីក្នុងពេលឆាប់ៗនេះ។ ហើយបើងាកទៅមើលរូបភាពមួយសន្លឹកនោះឃើញថា សុផា លីនដា បានថតបញ្ចេញផ្ទៃពោះ រួមទាំងបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់តែម្តង។ មិនតែប៉ុណ្ណោះ នាងក៏បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «ពេលវេលាដែលទទឹងរង់ចាំ និងជិតចូលមកដល់នៃការជួបមុខរបស់ My Princess ម៉ាក់ៗប៉ាៗ»៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖