ចិន៖ ប្រទេសចិនបានបង្ហាញសំណាកដីឋានព្រះចន្ទ ដែលត្រូវបាននាំយកមកផែនដីវិញជាលើកដំបូងក្នុងរយៈពេលជាង45ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដីឋានព្រះចន្ទនេះត្រូវបានប្រមូលដោយបេសកកម្មរបស់យាន Chang'e 5 ដែលបានវិលត្រឡប់មកផែនដីវិញកាលពីខែធ្នូ ជាមួយនឹងដីនិងថ្ម3.8ផោន (1.7kg)។
រូបភាពបានបង្ហាញពីសំណាកចាប់ពីទំហំតូចៗដូចជាបំណែកធូលី រហូតដល់ដុំធំៗ រួមជាមួយសំណាកដែលនៅខាងក្នុងកែវគ្រីស្តាល់ដែលនឹងត្រូវដាក់បង្ហាញនៅសារមន្ទីរជាតិចិន (National Museum of China)។
កែវគ្រីស្តាល់ខាងលើនេះត្រូវបានរចនាឡើងដូចជារូបរាងភាជន៍ស្រាចិនបុរាណ ឈ្មោះថា “zun” ហើយវាបានផ្ទុកដីឋានព្រះចន្ទនៅស្វ៊ែរខាងក្នុងដែលតំណាងឱ្យទាំងព្រះចន្ទ និង Chang'e 5។
បេសកកម្មព្រះចន្ទរបស់ប្រទេសចិនគឺជាការនាំយកសំណាកត្រឡប់មកវិញលើកដំបូងចាប់តាំងពីអតីតបេសកកម្ម Lunar 24 របស់សហភាពសូវៀតក្នុងឆ្នាំ1976 ហើយវាគឺជាបេសកកម្មលើកទី21ហើយដែលបានចុះចតលើផ្ទៃព្រះចន្ទ។
យាននេះបានវិលត្រឡប់មកវិញនៅថ្ងៃទី17 ខែធ្នូ ដោយនាំយកដីនិងថ្មឋានព្រះចន្ទមកវិញដោយសុវត្ថិភាព ហើយប្រទេសចិនបានដាក់បង្ហាញវាជាផ្លូវការជាលើកដំបូង។
សំណាកដីមួយចំនួនដែលប្រមូលបានក្នុងឆ្នាំ2020 នឹងត្រូវដាក់បង្ហាញនៅសារមន្ទីរជាតិចិនក្នុងទីក្រុងប៉េកាំង នេះបើយោងតាម CGTN។
កែវគ្រីស្តាល់ដែលមានកម្ពស់38.44សង់ទីម៉ែត្រគឺតំណាងឱ្យចម្ងាយមធ្យមរវាងផែនដីនិងព្រះចន្ទដែលមានចម្ងាយ 384,400គីឡូម៉ែត្រ។ វាក៏មានទទឹង22.89សង់ទីម៉ែត្រដែលជានិមិត្តរូបតំណាងឱ្យរយៈពេលពេលវេលានៃបេសកកម្ម Chang'e-5 ចាប់ពីថ្ងៃបាញ់បង្ហោះរហូតដល់ថ្ងៃចុះចត ដែលមានរយៈពេល22.89ថ្ងៃ៕