បន្ទាប់ពីព្យាបាលរបួសបេះដូងជាសះស្បើយ Selena Gomez មើលទៅកាន់តែស្រស់ស្អាត

//s9.kh1.co/da/da7a8b060d89012c92cc410e8af270d1b16f99d8.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនឱ្យ Ex សើចចំអកទេ Selena Gomez កាន់តែស្រស់ស្អាតនៅក្នុងឈុតអាវរងារ

បរទេស៖ Selena Gomez បានធ្វើឱ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរូបរាងដ៏ស្រស់ស្អាតថ្មីរបស់ខ្លួន នៅពេលនាងបង្ហាញមុខនៅក្នុងឈុតអាវរងារ នៃការថតខ្សែភាពយន្តថ្មីរបស់នាងមានចំណងជើងថា“ Only Murders In The Building” នៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពូលតារាចម្រៀងស្រីរូបនេះមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នៅក្នុងឈុតសម្លៀកបំពាក់ឡូយឆាយបែបទំនើបថ្លៃថ្នូរ ខណៈពេលធ្វើដំណើរទៅកាន់ទីតាំងថតពេលកំពុងមានភ្លៀងធ្លាក់នៅក្នុងទីក្រុង។

Selena Gomez ក្នងឈុតអាវរងារ
Selena Gomez ក្នងឈុតអាវរងារ

គួរឱ្យដឹងដែរថា តារាចម្រៀង និងតារាសម្តែងស្រីវ័យ ២៨ ឆ្នាំរូបនេះ បានពាក់អាវយឺតពណ៌ខ្មៅ ដែលត្រូវគ្នាជាមួយខោនិងស្បែកជើងកវែងពណ៌ស រួមនឹងអាវរងារពណ៌លឿង ខណៈពេលបាំងឆ័ត្រពេលមេឃកំពុងធ្លាក់ភ្លៀង ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ យ៉ាងណាមិញ ម្ចាស់បទ "Lose You To Love Me" រូបនេះក៏បានពាក់ក្រវិលមាសចំនួន ២ គូដើម្បីបំពេញមុខមាត់ដើម្បីមើលទៅកាន់តែពេញភ្នែកផងដែរ៕

ប្រភពៈ The News 

Sark Phila
Phila (C)

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T