ទីបំផុតអង្គការណាសា បញ្ចេញវីដេអូនៃការចុះចតរបស់យាន Perseverance នៅលើភពព្រះអង្គារហើយ (មានវីដេអូ)

//s9.kh1.co/b2/b2ec2d1183c6b308cf3b78c034adc49e4de014f9.jpg
បច្ចេកវិទ្យា

 ២៣-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ណាសាបានបញ្ចេញវីដេអូនៃការចុះចត ព្រមទាំងសម្លេងផងដែរ

បរទេស៖ អង្គការណាសាបានបញ្ចេញវីដេអូដំបូងនៃយាន Perseverance របស់ខ្លួនធ្វើការចុះចតនៅលើភពអង្គារ រួមទាំងបានបញ្ចេញសំឡេងដែលចាប់បាននៅលើផ្ទៃភពក្រហមនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារអវកាសអាមេរិកណាសាបានចែករំលែកវីដេអូនេះនៅពីថ្ងៃចន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីយាន Perseverance បានចុះពីលើផ្ទៃភពអង្គារ។

យានស្រាវជ្រាវ Perseverance បានធ្វើដំណើរឆ្លងកាត់ទីអវកាសអស់រយៈពេលជិត៧ខែ ក្នុងចម្ងាយ២៩៣លានម៉ាយល៍ (៤៧២លានគីឡូម៉ែត្រ) មុនពេលទំលុះចូលក្នុងបរិយាកាសភពអង្គារក្នុងល្បឿន១២,០០០ម៉ាយល៍/ម៉ោង (១៩,០០០គីឡូម៉ែត្រក្នុងមួយម៉ោង) ដើម្បីចាប់ផ្តើមធ្វើការចុះចតនៅលើភពអង្គារដោយមានជំនួយពីឆ័ត្រយោង រ៉ុក្កែត booster និង sky crane។

យាន Perseverance​ បានធ្វើការថតរូបភាពខណៈកំពុងធ្វើការចុះចត។ វាបានចុះចតជិតតំបន់ចុះចតនៅក្នុងតំបន់ដីក្រហូង Jezero crater ទំហំ២៨ម៉ាយល៍ (៤៥គីឡូម៉ែត្រ) នៅខាងជើងនៃអេក្វាទ័ររបស់ភពអង្គារ ដែលដីក្រហូងនេះកាលពីរាប់ពាន់លានឆ្នាំមុនត្រូវបានគេជឿថាគឺជាបឹងមួយ។

អ្នកវិទ្យាសាស្ត្រណាសាក៏បានចែករំលែកជាលើកដំបូងនូវសំឡេងនៃភពអង្គារ ដែលជារឿងមួយដែលមិនធ្លាប់ធ្វើពីមុនមកនៅលើភពដទៃ។  

ខាងក្រោមនេះគីជាវីដេអូនៃការចុះចតដែលណាសាបញ្ចេញ៕

វិដេអូ
រូបភាពបែប paranoma ដែលថតដោយ Perseverance
រូបភាពបែប paranoma ដែលថតដោយ Perseverance
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T