បរទេស៖ ម្តាយរបស់ Ronaldinho ឈ្មោះ Miguelina Elói Assis dos Santos បានទទួលមរណភាពនៅប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍ដោយសារជំងឺ Covid-19 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្តាយរបស់អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យម័យដឺដេសក្នុងទីក្រុងផតតូអាល់ហ្គ្រេកាលពីខែធ្នូបន្ទាប់ពីឆ្លងជំងឺនេះ។ ប្រទេសប្រេស៊ីលដែលបានទទួលរងនូវករណីវិជ្ជមានជាង ១០ លានករណីនៃវីរុស Covid-19 និងមានមនុស្សស្លាប់ជាង ២៤៥.០០០ នាក់គឺជាប្រទេសមួយដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។ Atlético Mineiro ដែលជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Ronaldinho គឺជាក្លឹបដំបូងគេដែលបានចូលរួមរំលែកទុក្ខ។
Ronaldinho ប្រាប់ថាម្តាយរបស់គាត់ត្រូវបានគេនាំទៅមន្ទីរពេទ្យមុនពេលបុណ្យណូអែល។
«មិត្តភក្តិជាទីស្រឡាញ់ ម្តាយខ្ញុំមាន covid-19 ហើយយើងកំពុងប្រយុទ្ធដើម្បីឱ្យនាងឆាប់ជាសះស្បើយ។ គាត់កំពុងយកចិត្តទុកដាក់ខ្ពស់ទទួលការព្យាបាលល្អបំផុត។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាជាមុនចំពោះថាមពលវិជ្ជមានទាំងអស់ដែលអ្នកតែងតែផ្ញើ។ ដោយក្តីស្រឡាញ់។ សូមរឹងមាំអ្នកម្តាយ» គាត់បានបង្ហោះលើបណ្តាញសង្គម។ បន្ទាប់ពីពីរបីខែនៃការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ គួរឱ្យសោកស្តាយម្តាយរបស់ Ronaldinho មិនអាចឈ្នះការតស៊ូនេះបានទេ។ សូមចូលរួមរំលែកទុក្ខផង៕

