ព្រហើនមែន! បន្លំខ្លួនជា Bruno Mars បោកយកលុយពីស្រ្តីម្នាក់ចំនួន ១០ ម៉ឺនដុល្លារនៅ Texas

//s9.kh1.co/d9/d9862f3212982475c9d3991070d7d6793f3c02ce.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២១ ៨ល្ងាច · ៤ ឆ្នាំមុន

ខ្លាំងមែនហ៊ានបន្លំខ្លួនជាតារាប្រើប្រាស់ស្នេហាបោកប្រាស់យកប្រាក់ពីស្រី្តអាយុ 63 ឆ្នាំម្នាក់

បរទេស៖ បុរសម្នាក់នៅហ៊ូស្តុន (Houston) រដ្ឋ Texas បានបង្ហាញខ្លួននៅក្នុងតុលាការនៅសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២១ ដោយត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំធ្វើជា Bruno Mars នៅលើ Instagram និងប្រើប្រាស់ស្នេហាបោកប្រាស់យកលុយពីស្រ្តីម្នាក់ចំនួន ១០ ម៉ឺនដុល្លារនៅ Texas ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Bruno Mars
លោក Bruno Mars

យោងតាមសារព័តមាន ABC30 ប្រាប់ឱ្យបានដឹងថាជនជាប់ចោទឈ្មោះ Chinwendu Azuonwu ត្រូវបានចោទប្រកាន់ពីបទបោកប្រាស់លុយបទឧក្រិដ្ឋកម្រិតទី ៣ កាលពីខែមុនទោះបីជាគាត់ទើបត្រូវបានគេចាប់ខ្លួនក៏ដោយ។ ហេតុការណ៍នោះបានកើតឡើងនៅចន្លោះខែកញ្ញានិងខែតុលាឆ្នាំ ២០១៨ បន្ទាប់ពីមនុស្សម្នាក់បន្លំខ្លួនធ្វើជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្ពស់លោក Bruno Mars ដើម្បីបោកប្រាស់ស្រីម្នាក់ដែលមានអាយុ ៦៣ ឆ្នាំនៅភាគខាងជើងនៃរដ្ឋ Texas សហរដ្ឋអាមេរិកតាមរយៈ Instagram។  

លោក Bruno Mars
លោក Bruno Mars

ស្ត្រីរូបនេះបានប្រាប់ប៉ូលីសថាជនជាប់ចោទបានធ្វើការក្លែងបន្លំធ្វើជា Bruno Mars ហើយបានប្រើប្រាស់ល្បីប្រុសស្អាតបោកប្រាស់ធ្វើឱ្យគាត់ជឿជាក់ថាលោក Bruno Mars មានចំណាប់អារម្មណ៍ចង់មានទំនាក់ទំនងជាមួយនាង ក្រោយមកនាងក៏បានលង់ស្នេហ៍ជាមួយនឹង Bruno Mars ក្លែងក្លាយដែលនាងគិតថាជា Bruno Mars ពិតប្រាកដនោះ។ នាងក៏បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថាគណនីនោះបានបញ្ចុះបញ្ចូលនាងដោយផ្ញើជាសារនឹងរូបថតអំពីការប្រគំតន្រ្តីរបស់ Bruno Mars ហើយប្រាប់ថារូបគេចង់ឈប់ប្រគុំតន្រ្តីដើម្បីនៅជាមួយនាងវិញ។

មិនយូរប៉ុន្មានគណនីក្លែងក្លាយនោះបានសុំឱ្យស្ត្រីនោះផ្ញើរប្រាក់ចំនួន ១ម៉ឺនដុល្លារទៅគេដោយកុហកថាសម្រាប់ឱ្យក្រុមតន្រ្តីករ និងការចំណាយប្រគុំតន្ត្រី ក្រោយមហពីរថ្ងៃក្រោយមកសុំលុយ ៩ ម៉ឺនដុល្លារបន្ថែមទៀត។ ចំនួនទឹកប្រាក់ដែលនាងផ្ញើនីមួយៗត្រូវបានតម្កល់ទុកនៅក្នុងគណនីដាច់ដោយឡែកដែលគ្រប់គ្រងដោយ Chinwendu Azuonwu និងអ្នកសមគំនិតគឺ Basil Amadi ។ បុរសទាំងពីរត្រូវបានចោទប្រកាន់ពីបទបោកប្រាស់លុយ និងលាងលុយកខ្វក់ហើយ Chinwendu Azuonwu ត្រូវបានពិន័យឱ្យបង់ប្រាក់ចំនួន ៣ ម៉ឺនដុល្លារ៕

ជនជាប់ចោទទាំង ២
ជនជាប់ចោទទាំង ២

ប្រភព Billboard.com

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T