ក្ដៅៗ! ដោយសារតែរឿងនេះ ទើបនាយករដ្ឋមន្ត្រីប្រទេសហ្សកហ្ស៊ីប្រកាសលាលែងពីតំណែងភ្លាមៗ

//s9.kh1.co/91/9146fd2c2a45aeff8f3d4e381ce6c978e1f1627d.jpg
សង្គម

 ១៨-កុម្ភៈ-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

លោកនាយករដ្ឋមន្រ្តី Giorgi Gakharia បានចាត់ទុកការចាប់ខ្លួនប្រធានគណបក្សចលនារួបរួមជាតិ (UNM) លោក Nika Melia ក្នុងស្ថានភាពនៅពេលមានគ្រោះថ្នាក់នៃការកើនឡើងកម្ដៅនយោបាយគឺជារឿងអយុត្តិធម៌

ទីប៊ីលីស៊ី៖ នាយករដ្ឋមន្រ្តីប្រទេសហ្សកហ្ស៊ីលោក Giorgi Gakharia បានប្រកាសនៅថ្ងៃនេះថាលោកកំពុងលាលែងពីតំណែងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកនាយករដ្ឋមន្រ្តីបានពន្យល់ថា លោកចាត់ទុកថាវាជារឿងអយុត្តិធម៌ក្នុងការចាប់ខ្លួនប្រធានគណបក្សចលនារួបរួមជាតិ (UNM) លោក Nika Melia ក្នុងស្ថានភាពនៅពេលមានគ្រោះថ្នាក់នៃការកើនឡើងកម្ដៅនយោបាយ ដូចនេះហើយទើបបានជាលោកជ្រើសរើសការលាលែងពីតំណែង បន្ទាប់ពីលោកមិនអាចសម្របសម្រួលដល់កិច្ចព្រមព្រៀងជាមួយក្រុមរបស់លោក។

  នាយករដ្ឋមន្រ្តីប្រទេសហ្សកហ្ស៊ីលោក Giorgi Gakharia
  នាយករដ្ឋមន្រ្តីប្រទេសហ្សកហ្ស៊ីលោក Giorgi Gakharia

លោកបានថ្លែងបែបនេះថា “ជាអកុសល ខ្ញុំមិនអាចស្វែងរកមតិរួមជាមួយក្រុមរបស់ខ្ញុំលើបញ្ហានេះទេ ដូច្នេះខ្ញុំបានសម្រេចចិត្តលាឈប់ពីតំណែង។ ខ្ញុំចង់ជឿថាជំហាននេះនឹងជួយកាត់បន្ថយភាពចម្រូងចម្រាស់គ្នានៅក្នុងវិស័យនយោបាយពីព្រោះខ្ញុំជឿជាក់ថាការបែកបាក់គ្នានិងការប្រឈមមុខគ្នារវាងក្រុមយើងទាំងពីរគឺជាហានិភ័យធំបំផុតសម្រាប់អនាគតនៃប្រទេសរបស់យើង”។

កាលពីយប់មិញនេះតុលាការក្រុង Tbilisi បានយល់ស្របនឹងការសម្រេចចិត្តរបស់ព្រះរាជអាជ្ញាដែលបានសម្រេចប្រើវិធានការឃុំខ្លួនបណ្តោះអាសន្នប្រឆាំងនឹងលោក Nika Melia ប្រធានគណបក្សចលនារួបរួមជាតិ៕

  ប្រធានគណបក្សចលនារួបរួមជាតិ (UNM) លោក Nika Melia
  ប្រធានគណបក្សចលនារួបរួមជាតិ (UNM) លោក Nika Melia

ប្រភព៖ Georgia Today

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T