សម្រាប់សិស្សានុសិស្សដែលមានជីវភាពមិនសូវធូរធាខ្លាំង ការម្រេចចិត្តបន្តការសិក្សាប្រាកដជាមានជួបនូវបញ្ហាខ្លះៗជាពុំខាន ជាពិសេសរឿងថវិកាក្នុងការចាយវាយពេលមកបន្តការសិក្សានោះឯង។ ដូចដែលបានដឹងស្រាប់ហើយសម្រាប់និស្សិតដែលមានជីវភាពមិនសូវធូរធាគឺត្រូវការ ការចាយវាយរិតត្បិតបន្តិចព្រោះគ្រួសារពួកគាត់ខ្សត់ខ្សោយ ការចាយរាយខ្វះមុខខ្វះក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចនេះ ដើម្បីឲ្យដឹងគន្លឹះខ្លះៗពីរបៀបចាយ របៀបសន្សំ និងរបៀបរក ពេលឡើងមករៀននៅភ្នំពេញប្អូនៗគួរដឹងទិចនិចខ្លះៗក្នុងការរស់នៅប្រចាំថ្ងៃ ទទួលខុសត្រូវដោយខ្លួនឯងតាមចំណុចដូចជា៖
១. ការចាយវាយលុយកាក់

ឃើញអ្វីមិនមែនចេះតែទិញនេះ ទិញនោះតាមចិត្តចង់នោះទេ យើងត្រូវចេះលៃលកចាយយ៉ាងណាឲ្យគ្រប់ខែ រឺអាចចាយដល់ខែថ្មីរិតតែល្អ ព្រោះលុយដែលឪពុកម្តាយផ្តល់ឲ្យគឺគម្រប់តែ១ខែប៉ុណ្ណោះ។ ទិញអ្វីដែលចាំបាច់ កុំទិញតាមចិត្តចង់ បើមិនដូចនេះទេ អ្នកប្រាកដជាចាយមិនគ្រប់ឡើយ ។
២. ការន្សំលុយ

យើងត្រូវចេះសន្សំលុយតាមដែលអាចធ្វើទៅបាន តិចតួចក៏ត្រូវចេះសន្សំដែរ។
- រៀនសន្សំពិតិចទៅច្រើន
- រៀនទទួលខុសត្រូវដោយខ្លួនឯង
៣. ការរកលុយនៅពេលសិក្សា

ជាការពិតណាស់ ការស្វែងរកការងារធ្វើនៅអំឡុងពេលសិក្សា ជាពិសេសរៀនផង ធ្វើការផង វាពិតជាពិបាកគួរសមដែរ។ សម្រាប់កូនអ្នកមាន គឺគេប្រឹងរៀនរហូតចប់ ទើបគេរកការងារធ្វើ ចំណែកយើងជាកូនអ្នកអត់ ចាំបាច់ត្រូវតែតស៊ូស្វែងរកការងារធ្វើដើម្បីបានលុយខ្លះៗមកផ្គត់ផ្គង់ការសិក្សារ និងការចាយវាយរបស់ខ្លួន។ ដូចនេះយើងត្រូវ៖
- ស្វែងរកការងារណាមួយដែលអាចធ្វើការក្រៅម៉ោងបាន ដែលមិនប៉ះពាល់ដល់ការសិក្សា។
- ការរកការងារក្រៅម៉ោង ប្រៀបដូចជាយើងបានយល់ពីបទពិសោធន៏បណ្តើរៗទម្រាំយើងរៀនចប់ ហើយហ្វឹកហាត់ លត់ដំ កុំឲ្យយើងខ្ជឹលច្រអូស ។
- លុយដែលរកបានត្រូវចេះសន្សំ ១០ភាគរយ នៃប្រាក់ខែរបស់យើង ដើម្បីទុកថ្ងៃណាដែលយើង ឈឺថ្កាត់ ឬទុកបម្រុងផ្សេងៗ៕