ថៃ៖ រឿងរ៉ាវ នៃបង្កងដែលនៅខាងក្នុងសុទ្ធតែដែកគោល ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមហ្វេស ប៊ុក ថៃផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្តែង នៅក្នុងការហាងលក់គ្រឿងសមុទ្រ Or Ta Kor ដែលម្ចាស់ហាងមានចិត្តលោភលន់ហួស ដាក់សុទ្ធតែដែកគោលនេះ កើតឡើងនៅពេលដែល នាង Rawiporn Imarrom បានឲ្យដឹងថា បន្ទាប់ពីនាងបានទិញបង្កងធំៗចំនួន៧ក្បាស ដែលមានតម្លៃសរុបចំនួន១៩០០បាត( ប្រមាណជាង៦១ ដុល្លារសហរដ្ឋអាមេរិក) បន្ទាប់ពីនាងបានមកដល់ផ្ទះ ក៏បានប្រទះឃើញដែកគោលនៅក្នុងបង្កងចំនួន៤ក្បាស។ រួចមកនាងក៏បានចែកផ្សាយរឿងរ៉ាងនេះ ពាសពេញបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូនៃហេតុការណ៍នេះ ត្រូវបានគេចែកផ្សាយជាសាធារណ:រួចហើយនោះ ម្ចាស់ហាង លក់គ្រឿងសមុទ្រ Or Ta Kor បានចេញមុខមកធ្វើការសុំទោសជាសាធារណ: និងបានចេញសងប្រាក់ចំនួន ១៩០០បាត ទៅឲ្យនាង Rawiporn Imarrom វិញ។