បុរស​ម្នាក់​នេះ​​ប្តូរ​​​អាជីព​​ពី «អ្នក​បើក​យន្ត​ហោះ​»​ មក​​ធ្វើ​​​ជា «អ្នក​​​លក់​​​ប៊ឺ​ហ្គឺរ​​​» តាម​​​ចិញ្ចើម​​​​ផ្លូវ​

//s9.kh1.co/4b/4b3e4f8f07e9638165b814ac98a900cda825996c.jpg
តារា & កម្សាន្ដ

 ០២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Naeem Nassir ប្តូរអាជីព​ពីអ្នកបើកយន្តហោះ មកធ្វើ​ជាអ្នក​លក់​ប៊ឺហ្គឺរ​តាម​ចិញ្ចើម​ផ្លូវ

ម៉ាឡេស៊ី៖ លោក Naeem Nassir អតីតអ្នកបើកយន្តហោះមានបទពិសោធន៍ការងាររយៈពេល ៦ឆ្នាំមួយរូបបាន​បើកលក់ប៊ឺហ្គឺរតាមចិញ្ចើមផ្លូវ​នៅឯទីប្រជុំជន Bukit Jelutong ប្រទេសម៉ាឡេស៊ីតាំងពីចុងឆ្នាំ២០២០ កន្លង​ទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Naeem Nassir
  លោក Naeem Nassir

ដំបូងលោក Nassir ជាអ្នកបើកបើកយន្តហោះមួយរូបឲ្យក្រុមហ៊ុនអាកាសចរ Malaysia Airlines ចាប់តាំងពី​ឆ្នាំ២០១៤ ដល់ ២០១៨ រួចក៏ផ្លាស់ទៅបម្រើការឲ្យក្រុមហ៊ុន Oman Air នៃប្រទេសអូម៉ង់ វិញចាប់ពីឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២០ ក៏ត្រូវក្រុមហ៊ុនមួយនេះផ្អាកការងារដោយសារតែវិបត្តិជំងឺកូវីដ-១៩។

ដោយសារតែចំណង់ចំណូលចិត្តនឹងការ​ញ៉ាំ​ប៊ឺហ្គឺរ លោកក៏បានរៀនស្រាវជ្រាវពីរបៀបធ្វើម្ហូបមួយនេះ តាមរយៈ​មើល​ទូរទស្សន៍​ ​មើលសៀវភៅ ក៏ដូចជាតាម​បណ្ដាញ​សង្គម​អ៊ីនធឺណិត​នានាជាមួយប្រពន្ធលោក ដើម្បីបើកលក់ជាអាជីវកម្ម​ជំនួសអាជីពជាអ្នកបើកបរយន្តហោះជាបណ្ដោះអាសន្នសិន។

  លោក Naeem Nassir
  លោក Naeem Nassir

ជាចុងក្រោយ លោក Nassir ក៏បានលើកទឹកចិត្តឲ្យអ្នកធ្វើការអាកាសចរ ក៏ដូចជាការងារផ្សេងៗទៀត ដែលបាន​បាត់បង់​​ការងារ ដោយកូវីដ១៩នេះកុំឲ្យបាក់ទឹកចិត្ត និងស្វែងរក​ការងារណាផ្សេងជាបណ្ដោះអាសន្ន​ដើម្បីបន្តដំណើរ​ជីវិត​ទៅមុខទៀត៕ 

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T