CL ក្លាយជាសិល្បៈករកូរ៉េដំបូងគេបង្អស់ ថតស៉្បតលើទឹកដីសហរដ្ឋអាមេរិក

//s9.kh1.co/f3/f363dc6ddb54f4287afe346e941670f3d639829f.jpeg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

CL បានក្លាយជាសិល្បៈករដំបូងគេ ក្នុង​ K-pop បានថតផ្សាយពាណិជ្ជកម្មលើអាមេរិក

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផ្សាយពាណិជ្ជកម្មរយៈពេលត្រឹម ១ នាទីសម្រាប់ភោជនីយដ្ឋានអាហាររបស់ «Taco Bell» ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដែលបានចូលរួមពីសំណាក់ តារាល្បីឈ្មោះមួយចំនួន នៅក្នុងប្រទេសអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមប៉ុណ្ណោះអ្វីដែលពិសេសជាងនេះទៅទៀត ក៏មានវត្តមានអតីតមេក្រុម 2NE1 តារាចម្រៀងស្រីទោល CL ផងដែរ។ ជាក់ស្តែងនៅក្នុងពាណិជ្ជកម្មមួយនេះ តារាស្រីរូបនេះ បានលេងមុខឡើង ក្នុងឈុតយ៉ាងប្រណីតជាមួយអាវក្រៅរោមសត្វ ពិតជាមានអំណាចខ្លាំងមែនទែន រួមជាមួយអង្គរក្សអមដំណើរទៀតផងនោះ មើលទៅពិតឡូយខ្លាំងអស់ទាស់។

យ៉ាងណាមិញ នេះសបញ្ជាក់ឲ្យឃើញថា K-pop កាន់តែមានប្រជាប្រិយភាពពាសពេញពិភពលោក ក្នុងការបានលេចមុខតារាកូរ៉េ នៅក្នុងពាណិជ្ជកម្មជាសកលបែបនេះ ទោះយ៉ាងណាក៏ដោយ CL បានក្លាយជាតារាកូរ៉េដំបូងគេបង្អស់ ក្នុងការផ្សាយពាណិជ្ជកម្មទូរទស្សន៍អាមេរិកផងដែរ៕

បើចង់កាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

CL
CL
CL
CL
CL
CL
CL
CL
CL
CL
វីដេអូស៉្បត CL លេចមុខ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T