ភ្នំពេញ៖ ក្រោយទទួលបានចំណងដៃកូនប្រុស១រូប តារាចម្រៀងនិងសម្តែង អ្នកនាង ពេជ្រ សូលីកា ជីវិតកាន់តែមានន័យទ្វេដង ដោយសារតែបានប្តីល្អយកចិត្តទុកដាក់ ហើយមានកូនប្រុសដែលសង្ហាគួរឱ្យស្រលាញ់។ ក្រៅពីគ្រួសារដ៏កក់ក្តៅ អ្នកនាង ពេជ្រ សូលីកា ក៏ជោគជ័យលើជំនួញហាងបាយរបស់ខ្លួន។ បើងាកមកសិល្បៈ អ្នកនាងក៏ទើបនឹងចេញបទចម្រៀងថ្មីៗទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកមកមើលកាលពីថ្ងៃបុណ្យនៃក្តីស្រលាញ់ទើបកន្លងទៅនេះ អ្នកនាង និងស្វាមី បានទៅញ៉ាំអាហារជាមួយគ្នាយ៉ាងរ៉ូមែនទិកឱ្យគួរឱ្យច្រណែន ហើយអ្នកនាងបានបង្ហោះរូបស្អាតៗជាច្រើនអមជាមួយសារចាក់ដោតសម្រាប់ប្តីប្រពន្ធថ្មោងថ្មីយ៉ាងដូច្នេះថា៖ ថ្ងៃមិញកូនសេដ យប់ឡើង Mum & Dad សុំលួចមក sweet ។ សំខាន់ប៉ា Aari ថា កូនមួយហើយ ចាស់ហើយ បាច់កាដូ បាច់ surprise អីទៀតហេ៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖