បរទេស៖ លោក Juli Lopez ដែលនឹងក្លាយជាប្រធានទទួលបន្ទុកផ្នែកកីឡាប្រសិនបើលោក Victor Font ឈ្នះក្នុងការបោះឆ្នោតជាប្រធានក្លិបថ្មីរបស់់ Barcelona បានលើកឡើងថា កីឡាករ Lionel Messi អាចនឹងមិនចាកចេញពីកីឡដ្ឋាន Camp Nou ប្រសិនបើក្រុមនាំយក កីឡាករ Sergio Aguero មកកាន់ទឹកដីអេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កុងត្រារបស់ Messi នៅ Barcelona នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយអាចចាកចេញពីកីឡដ្ឋាន Camp Nou ដោយគ្មានតម្លៃខ្លួន។ កាលពីមុនចាប់ផ្តើមរដូវកាលថ្មីកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើក៏មានបំណងចង់ចាកចេញពី Barcelona ផងដែរ ប៉ុន្តែ ត្រូវបានក្លិបបានបដិសេធពីព្រោះក្លិបចង់បានតម្លៃខ្លួនផ្តាច់កុងត្រាខ្ពស់ពីក្រុមដែលចង់បាន Messi។

លោក Lopez បាននិយាយថា៖
រឿងដំបូងបំផុត គឺ Barcelona ត្រូវតែធ្វើឲ្យ Messi គិតថា ក្រុមអាចនៅក្នុងកម្រិតមួយល្អក្នុងរយៈពេលវែង។ អ្នកដែលគាត់ទុកចិត្តគួរតែប្រាប់គាត់ពីរឿងនេះ។ តើអ្នកណាអាចពន្យល់ពីផែនការបានក្បោះក្បាយបានល្អជាងក្រៅពី Xavi? ផែនការល្អ និង មនុស្សម្នាក់ដែលគាត់ទុកចិត្ត គឺ ជាវីធីដែលអាចរក្សា Messi ឲ្យនៅបន្តជាមួយ Barcelona។
លោក Lopez ក៏ត្រូវបានអ្នកកាសែតសួរថា តើការចុះហត្ថលេខាយក Aguero មករួមក្រុមអាចបញ្ចុបញ្ចូល Messi ឲ្យបន្តស្នាក់បានឬយ៉ាងណា? លោកក៏បានតបទៅវិញថា៖
ពិតណាស់ព្រោះ Barcelona កំពុងតែត្រូវការអ្នកបញ្ចប់ទី។ Aguero មិនមែនមក Barcelona ដើម្បីតែកុំឲ្យ Messi ចាកចេញឡើយ តែ យើងចង់និយាយពីខ្សែប្រយុទ្ធកំពូលដែលចង់លេងក្នុងកម្រិតមួយខ្ពស់រហូតដល់ព្រឹត្តិការណ៍ World Cup នៅឯប្រទេសកាតា។ Aguero នឹងក្លាយទៅជាតួអង្គដ៏សំខាន់របស់ Barcelona៕



ប្រភព៖ marca