ធំណាស់! មកស្គាល់រដ្ឋធំៗទាំង១០ របស់សហរដ្ឋអាមេរិក

//s9.kh1.co/6f/6f7d87e57284c4be624c844b55379395da0fc9b6.png
យល់ដឹង

 ១៥-កុម្ភៈ-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

មកស្គាល់រដ្ឋធំៗទាំង១០ របស់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកមានរដ្ឋធំតូចសរុបទាំងអស់មាន៥០ បូករួមទាំងរដ្ឋហាវ៉ៃដែលនៅចំកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក និងរដ្ឋអាឡាស្កា។ មូលហេតុនេះហើយដែលទង់ជាតិរបស់សហរដ្ឋអាមេរិក មានផ្កាយចំនួន៥០ ដួង។ សហរដ្ឋអាមេរិកមានព្រំប្រទល់ជាប់នឹងប្រទេសកាណាដាភាគខាងជើង ប្រទេសម៉ិកស៊ិកភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហាសមុទ្រអាត្លង់ទិចភាគខាងកើត។ សហរដ្ឋអាមេរិកត្រូវបានគេទទួលស្គាល់ថាជាប្រទេសមហាអំណាចដ៏ខ្លាំក្លាមួយ។ ខាងក្រោមនេះជារដ្ឋធំៗទាំង១០ ក្នុងចំណោមរដ្ឋទាំង៥០រដ្ឋរបស់សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១០. រដ្ឋវូមមីង (Whyoming) 

ទង់រដ្ឋវូមមីង 
ទង់រដ្ឋវូមមីង 

រដ្ឋវូមមីងគឺជារដ្ឋមានរាងចតុកោណកែង ដែលស្ថិតនៅប៉ែកខាងត្បូងរដ្ឋម៉ុនតាណា (Montana)។ រដ្ឋវូមមីងនេះមានផ្ទៃក្រលា ២៥៣,៣៣៥គីឡូម៉ែត្រការ៉េ។ 

ទី៩. រដ្ឋអូរេហ្គុន (Oregon)

ទង់រដ្ឋអូរេហ្គុន 
ទង់រដ្ឋអូរេហ្គុន 

រដ្ឋអូរេហ្គុនមានទីតាំងនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា និងជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ រដ្ឋអូរេហ្គុនមានផ្ទៃក្រលា ២៥៤,៧៩៩គីឡូម៉ែត្រការ៉េ។ 

ទី៨. រដ្ឋកូឡូរ៉ាដូស្រ្ពីង (Colorado) 

ទង់រដ្ឋកូឡេរ៉ាដូស្រ្ពីង
ទង់រដ្ឋកូឡេរ៉ាដូស្រ្ពីង

រដ្ឋកូឡូរ៉ាដូស្រ្ពីងអាចនិយាយបានថាមានទីតាំងស្ថិតនៅចំកណ្តាលសហរដ្ឋអាមេរិកតែម្ដង ហើយរដ្ឋនេះមានផ្ទៃក្រលា ២៦៩,៦០១គីឡូម៉ែត្រការ៉េ។ 

ទី៧. រដ្ឋណេវ៉ាដា (Nevada)

ទង់រដ្ឋណេវ៉ាដា 
ទង់រដ្ឋណេវ៉ាដា 

រដ្ឋណេវ៉ាដាមានទីតាំងស្ថិតនៅភាគខាងលិចប្រទេសបន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា ហើយរដ្ឋនេះមានផ្ទៃក្រលា ២៨៦,៣៨០គីឡូម៉ែត្រការ៉េ។ 

ទី៦. រដ្ឋអារីហ្សូណា (Arizona) 

ទង់រដ្ឋអារីហ្សូណា 
ទង់រដ្ឋអារីហ្សូណា 

រដ្ឋអារីហ្សូណាមានទីតាំងស្ថិតនៅប៉ែកខាងលិចឈៀងខាងត្បូងប្រទេស ហើយរដ្ឋនេះមានផ្ទៃក្រលា ២៩៥,២៣៤គីឡូមែត្រការ៉េ។ 

ទី៥. រដ្ឋញូម៉ិកស៊ីកូ (New Mexico)

ទង់រដ្ឋញូមុ៎ិកសុ៎ីកូ 
ទង់រដ្ឋញូមុ៎ិកសុ៎ីកូ 

រដ្ឋញូម៉ិកស៉ីកូមានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេស ជាប់នឹងប្រទេសម៉ិកស៉ិក ហើយរដ្ឋនេះមានផ្ទៃក្រលា ៣១៤,៩១៧គីឡូម៉ែត្រការ៉េ។ 

ទី៤. រដ្ឋម៉ុនតាណា (Montana) 

ទង់រដ្ឋម៉ុនតាណា 
ទង់រដ្ឋម៉ុនតាណា 

រដ្ឋម៉ុនតាណាមានទីតាំងស្ថិតនៅភាគខាងជើងជាប់នឹងប្រទេសកាណាដា ហើយរដ្ឋនេះមានផ្ទៃក្រលា ៣៨០,៨៣១គីឡូម៉ែត្រការ៉េ។ 

ទី៣. រដ្ឋកាលីហ្វ័រញ៉ា (California) 

ទង់រដ្ឋកាលីហ្វ័រញ៉ា 
ទង់រដ្ឋកាលីហ្វ័រញ៉ា 

រដ្ឋកាលីហ្វ័រញ៉ាមានទីតាំងនៅភាគខាងលិចប្រទេសជាប់នឹងមហាសមុទ្រប៉ាស៉ីហ្វិក ហើយរដ្ឋនេះមានផ្ទៃក្រលា ៤២៣,៩៧២គីឡូម៉ែត្រការ៉េ។ 

ទី២. រដ្ឋតិចសាស់ (Texas)

ទង់រដ្ឋតិចសាស់
ទង់រដ្ឋតិចសាស់

រដ្ឋតិចសាស់មានទីតាំងស្ថិតនៅភាគខាងត្បូង ដែលជាប់នឹងប្រទេសម៉ិកស៉ិក និងឈូងសមុទ្រម៉ិកស៉ិក។ រដ្ឋតិចសាស់មានផ្ទៃក្រលា ៦៩៥,៦៦២គីឡូម៉ែត្រការ៉េ។ 

ទី១. រដ្ឋអាឡាស្កា (Alaska)

ទង់រដ្ឋអាឡាស្កា
ទង់រដ្ឋអាឡាស្កា

រដ្ឋអាឡាស្កាត្រូវបានទិញពីសហភាពសូរៀត ដែលជាប្រទេសរុស្ស៊ីបច្ចុប្បន្ន។ រដ្ឋអាឡាស្កាមានទីតាំងនៅភាគខាងលិចប្រទេសកាណាដាជាប់នឹងមហាសមុទ្រអាកទិច ហើយរដ្ឋនេះមានផ្ទៃក្រលា ១,៧២៣,៣៣៧គីឡូម៉ែត្រការ៉េ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T