ក្រុមនារីជំនាន់ថ្មី Aespa ត្រូវបានជ្រើសរើសជាអគ្គរាជទូតរបស់ប្រ៊េនមួយនេះ....

//s9.kh1.co/8c/8c1e42f9301900fc5943eab51d7fcda454889e1e.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២១ ៧ព្រឹក · ៤ ឆ្នាំមុន

ក្រុមនារីជំនាន់ថ្មី Aespa ត្រូវបានជ្រើសរើសជាអគ្គរាជទូតរបស់ប្រ៊េន "GIVENCHY"

កូរ៉េខាងត្បូង៖ ក្រុមនារីជំនាន់ថ្មី Aespa ដែលមានសមាជិក៤នាក់របស់ផលិតកម្មយក្ស SM ដែលលេចមុខកាលចុងឆ្នាំ ២០២០ នោះឥលូវពួកគេត្រូវបានគេជ្រើសតាំងជាអគ្គរាជទូតរបស់ប៊្រន "GIVENCHY"។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

"GIVENCHY" គឺជាប្រ៊េនរបស់ប្រទេសបារាំងមួយដែលមានការលក់ជាសំលៀកបំពាក់ទាន់សម័យ ដែលមានដូចជាប្រភេទទឹកអប់់និងគ្រឿង Makeup ជាដើម ហើយត្រូវបានគេរកឃើញតាំងពីឆ្នាំ ១៩៥២។ 

យោងទៅតាមសន្និសីទសារព័ត៌មានរបស់ផលិតកម្មបាននិយាយថា Aespa ត្រូវបានគេជ្រើសរើសជាអគ្គរាជទូតរបស់ "GIVENCHY" សម្រាប់ឆ្នាំ២០២១នេះ។ វាពិតជាមានមោទនភាពមែនទែនដោយ Aespa ត្រូវបានជាក្រុមនារីដំបូងបង្អស់ដែលត្រូវបានគេអគ្គរាជទូតរបស់ "GIVENCHY" ដោយជាក់ស្ដែងលោក Kang Daniel ដែលជាអតីតសមាជិករបស់ Wanna one ក៏ធ្លាប់ត្រូវបានជាអគ្គរាជទូតអោយ "GIVENCHY" ដែរ។ 

សូមចូលរួមអបអរសាទរដល់ក្រុមនារី Aespa សម្រាប់ជោគជ័យថ្មីនេះផងដែរ៕ 

Aespa for GIVENCHY
Aespa for GIVENCHY

ប្រភព Aespa

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T