សុខ ស្រីនាង ជាតារាចម្រៀងទី២ ដែលចេញបទចម្រៀងក្នុងអាល់ប៊ុម «បេះដូងមនុស្សស្រី» (មានវីដេអូ) - Khmerload

សុខ ស្រីនាង ជាតារាចម្រៀងទី២ ដែលចេញបទចម្រៀងក្នុងអាល់ប៊ុម «បេះដូងមនុស្សស្រី» (មានវីដេអូ)

https://s9.kh1.co/fc/fcf162ca322b27383ae39cf4d84a0b172e63a593.jpg
តារា & កម្សាន្ដ
 10-Feb-2021 8am · 10 months ago

អ្នកនាង សុខ ស្រីនាង បានចូលមកជ្រកកោននៅក្នុងទ្រនំហង្សមាស អស់ជាច្រើនឆ្នាំមកហើយដែលទទួលបានការគាំទ្រពីទស្សនិកជនចាប់តាំងពីពេលដែលអ្នកនាងចេញបទចម្រៀងដំបូងមានចំណងជើងថា “ហត់ទេស្រលាញ់គេម្នាក់ឯង”។

ភ្នំពេញ៖ អ្នកនាង សុខ ស្រីនាង បានចូលមកជ្រកកោននៅក្នុងទ្រនំហង្សមាស អស់ជាច្រើនឆ្នាំមកហើយដែលទទួលបានការគាំទ្រពីទស្សនិកជនចាប់តាំងពីពេលដែលអ្នកនាងចេញបទចម្រៀងដំបូងមានចំណងជើងថា “ហត់ទេស្រលាញ់គេម្នាក់ឯង”

លើសពីនេះទៅទៀតនោះតារាចម្រៀងសម្លេងពីរោះបែបស្រគត់ស្រគំរូបនេះ ក៏ត្រូវបានផលិតកម្មហង្សមាស ផ្តល់ឱកាសឱ្យក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញមិនត្រឹមតែប៉ុណ្ណោះទេ បើក្រឡេកមកមើលការងារថ្មីៗវិញអ្នកនាង សុខ ស្រីនាង ក៏ត្រូវបានផលិតកម្មយក្សមួយនេះផ្តល់ឱកាសជាថ្មីម្តងទៀតនៅក្នុងការចេញបទចម្រៀងទី២ ក្នុងអាល់ប៊ុម “បេះដូងមនុស្សស្រី” ដែលជាគម្រោងដ៏ថ្មីមួយរបស់ផលិតកម្មហង្សមាស ហើយក៏មានការចូលរួមច្រៀងពីសំណាក់តារាចម្រៀងស្រីរហូតទៅដល់ ៩ដួង ឯណោះ។

បទចម្រៀងថ្មីរបស់អ្នកនាង សុខ ស្រីនាង មានចំណងជើងថា “ស្ងប់ស្ងាត់” ខណៈដែលបទទី១ ជាការបកស្រាយពីកញ្ញា ឈិន ម៉ានិច្ច មានចំណងជើងថា “ឯកា”

សូមទស្សនារូបភាពខាងក្រោមនេះ៖

https://s9.kh1.co/__image/w=650,h=644,q=100/15/157131abdc64abbf23e8613b07c0a613329627f6.jpg
អ្នកនាង សុខ ស្រីនាង
https://s9.kh1.co/__image/w=640,h=960,q=100/85/85d509b9e9f4b577ea2e96bb061cf2c05f09eb63.jpg
អ្នកនាង សុខ ស្រីនាង
https://s9.kh1.co/__image/w=640,h=960,q=100/d7/d71d8a1e13d2b91e9d0ed85f17c6d09dc8a83555.jpg
អ្នកនាង សុខ ស្រីនាង
https://s9.kh1.co/__image/w=540,h=960,q=100/c1/c117eb2036c56b520b54c797f5b53164c6d652a1.jpg
អ្នកនាង សុខ ស្រីនាង
https://s9.kh1.co/__image/w=630,h=960,q=100/f2/f27e045c7a46e49e5e2181987e7fafbe2d8c8458.jpg
អ្នកនាង សុខ ស្រីនាង
https://s9.kh1.co/__image/w=650,h=650,q=100/27/273ccb4d3820db32596bb9111ee3d9605ec41373.jpg
អ្នកនាង សុខ ស្រីនាង
បទចម្រៀងថ្មី "ស្ងប់ស្ងាត់"
សុខ ស្រីនាង
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង