កម្សាន្ត៖ ដូចបងប្អូនប្រិយមិត្តជ្រាបរួចមកហើយថា លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញ ដែលជាទីពេញចិត្ត និង អាយដល ក្នុងបេះដូងរបស់ទស្សនិកជនគ្រប់ស្រទាប់ ទាំងចាស់ ទាំងក្មេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្មីៗនេះ ក្រោយពីលេចឡើងនូវបទ រ៉េបដ៏ល្បីៗ របស់កំពូលតារាចម្រៀងរបស់ព្រះរាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ ក្រោមចំណងជើងថា Gang Gang មិនត្រឹមតែផ្ទុះភាពល្បីល្បាញ ការចាប់អារម្មណ៍ និង ការភ្ញាក់ផ្អើលពីមហាជននៅក្នុងប្រទេសប៉ុណ្ណោះទេ តែបទចម្រៀងមួយបទនេះថែមទាំងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅក្រៅប្រទេសផងដែរ។
ដោយឡែក ជាក់ស្តែងស្រាប់ បទ Gang Gang ក៏បានផ្ទុះការសុះសាយយ៉ាងលឿនទៅដល់ Youtuber អាមេរិក គឺ ត្រូវបានក្រុម Minds of the Future បានបញ្ចេញប្រតិកម្មចំពោះបទនេះ គួរជាទីមោទនៈ និង ទទួលបានការចាប់អារម្មណ៍មិនធម្មតា។ គួររំលឹកផងដែរ បទនេះ ត្រូវបាននិពន្ធបទភ្លេង និង ទំនុកច្រៀងដោយ សុវត្ថិ សិរីវិឌ្ឍ និង សម្រួលបទភ្លេងដោយ Grimes ។
គួរបញ្ជាក់ផងដែរថា Youtuber ទាំងពីរ បានបញ្ចេញប្រតិកម្មដោយការពេញចិត្តនឹងបទចម្រៀងរ៉េបមួយបទនេះ ជាមួយ ការរ៉េបយ៉ាងលឿនរបស់កំពូលតារាចម្រៀងរូបនេះ បូករួមជាមួយសាច់ភ្លេងញាក់កន្រ្តាក់អារម្មណ៍តែម្តង ស្តាប់យូរទៅកាន់តែអេម៕
ចង់ដឹងថា ក្រុម Mind of the Future មានប្រតិកម្មយ៉ាងណាចំពោះបទ Gang Gang របស់លោក ព្រាប សុវត្ថិ?
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖