ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ ដេ លោក អាន គុណកូឡា បានសម្រេចចិត្តដឹកដៃភរិយាចូលរោងការ ក្រោយត្រូវបានលើកពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០២០ ពេលដោយសារតែការរីករាលដាល និងឆ្លងនៅក្នុងសហគមន៍ ដែលជាហេតុបណ្តាលឲ្យលោក និងក្រុមគ្រួសារ ត្រូវសម្រេចចិត្តលើកពេលវេលា មង្គលការមកថ្ងៃ ទី៦ ខែកុម្ភ: ឆ្នាំ២០២១ វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមគណនីហ្វេស ប៊ុករបស់លោកផ្ទាល់បានបង្ហោះសារ ជាច្រើន ដើម្បីគោរព អញ្ជើញភ្ញៀវកត្តិយស ទាំងអស់ ដើម្បីចូលរួមពិធីមង្គលការរបស់លោក ដែលនិងត្រូវប្រព្រឹត្តទៅនៅហាង The grand terrace មានទីតាំងស្ថិតនៅទួលគោក រាជធានីភ្នំពេញ ។
គួររំលឹកផងដែរថា ក្នុងអាជីពជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប លោកអាន គុណកូឡា តែងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន និងហ្វេនៗ ពីសមត្ថភាព និងទេពកោសល្យរបស់លោក ជាពិសេសគឺលោកពុំសូវធ្លាប់មានរឿងអាស្រូវប៉ុន្មានទេ៕
ខាងក្រោមនេះ ជារូបភាព និងទីតាំង ដែលកម្មវិធីមង្គលការរបស់លោក អាន គុណកូឡា និងប្រារព្ធ៖