ក្លិបកំពុងឈរកំពូលតារាងផង! តួសំខាន់ម្នាក់របស់ At. Madrid បានឆ្លងវីរុសកូវីដ១៩ហើយ

//s9.kh1.co/d1/d108faf4a5accda9852538515f1beb169902698f.jpg
កីទ្បា

 ០៤-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ Joao Felix បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩

អេស្ប៉ាញ៖ យោងតាមការរាយការណ៍ ខ្សែប្រយុទ្ធ Joao Felix បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ និងកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័កដាច់ដោយឡែកពីគេពីឯងដោយស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលធ្វើឲ្យលោកគ្រូបង្វឹក Diego Simeone ប្រឈមនឹងក្ដីកង្វល់ព្រោះគេជាខ្សែប្រយុទ្ធដ៏មុតស្រួចក្នុងក្រុមខណៈការប្រកួតក្នុងក្របខណ្ឌ Champions League ទល់នឹង Chelsea នៅវគ្គ១៦ក្រុមកាន់តែខិតចូលមកដល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Joao Felix 
  ខ្សែប្រយុទ្ធ Joao Felix 

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះនឹងត្រូវសម្រាកព្យាបាលរយៈពេលដប់ថ្ងៃបន្ទាប់ពីគណនីផ្លូវការរបស់ក្លិប Atletico Madrid បានបញ្ជាក់ហើយថា Felix ពិតជាបានឆ្លងជំងឺកាចសាហាវនេះពិតប្រាកដមែន។

ខ្សែប្រយុទ្ធ Joao Felix 
ខ្សែប្រយុទ្ធ Joao Felix 

កីឡាករម្នាក់របស់យើងគឺ Joao Felix បានធ្វើតេស្តវិជ្ជមានវីរុសកូវិដ១៩ ពេលនេះគេកំពុងស្នាក់នៅដាច់ដោយឡែកក្នុងផ្ទះ ស្របតាមការណែនារបស់អាជ្ញាធរសុខាភិបាល។

អ្នកតំណាងក្លិប Atletico Madrid 

កាលចូលលេងជាមួយ Cadiz កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទនេះ Felix ដូចជាមិនបានបង្ហាញអាការៈនឿយហត់ឬឈឺថ្កាត់ណាមួយឡើយ ដោយទើបតែឆ្លងពេលដែលក្លិបធ្វើតេស្តគេថ្មីៗនេះនោះឯង។

ខ្សែប្រយុទ្ធ Joao Felix ក្នុងការប្រកួតទល់នឹង Cadiz  
ខ្សែប្រយុទ្ធ Joao Felix ក្នុងការប្រកួតទល់នឹង Cadiz  

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះត្រូវបានគេសន្និដ្ឋានថាអាចនឹងឆ្លងពីមិត្តរួមក្រុម Yannick Carrasco និងMario Hermoso កាលពីបួនថ្ងៃមុនដែលកំពុងបង្កក្ដីលំបាកដល់លោកគ្រូ Simeone ជាខ្លាំង។

Yannick Carrasco និង Joao Felix
Yannick Carrasco និង Joao Felix

ដូច្នេះការប្រកួតបន្ទាប់របស់ Atletico Madrid ទល់នឹង Celta Vigo និង Granada នឹងគ្មានវត្តមានរបស់ Felix នោះឡើយ ប៉ុន្តែគេអាចនឹងមានឱកាសចូលលេងទល់នឹង Levante នៅថ្ងៃទី១៦កុម្ភៈនេះបើសិនគេជាសះស្បើយទាន់៕

  ខ្សែប្រយុទ្ធ Joao Felix 
  ខ្សែប្រយុទ្ធ Joao Felix 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T