អង់គ្លេស៖ អតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United គឺលោក Luke Chadwick បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថាលោកចង់ឲ្យក្លិបទិញយកខ្សែបម្រើ Jack Grealish ពី Aston Villa មិនថាអស់ប្រាក់ច្រើនប៉ុណ្ណាក៏ដោយ ព្រោះលោកគិតថា Grealish ជាជម្រើសដ៏សក្តិសមសម្រាប់យកមកជំនួសខ្សែបម្រើPaul Pogba បើសិនកីឡាករសញ្ជាតិបារាំងរូបនេះចាកចេញពីទឹកដី Old Trafford ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងប្រាប់សារព័ត៌មាន CaughtOffside លោក Chadwick បានបង្ហើបអារម្មណ៍ពិតថាលោកពិតជាខកចិត្តណាស់ដែលឃើញ Pogba គ្រោងនឹងចាកចេញពី Manchester United នៅរដូវក្ដៅខាងមុខ បន្ទាប់ពីប្រភព Fabrizio Romano បានបង្ហើបប្រាប់កាលពីសប្តាហ៍មុនថា ភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola នឹងព្យាយាមបញ្ចុះបញ្ចូលខ្សែបម្រើរូបនេះឲ្យចាកចេញទើបលោកគិតថា Man UTD គួរតែសម្លឹងរកមើលកីឡាករដែលអាចមកជំនួសតំណែង Pogba បណ្ដើរៗទើបល្អ។
លោក Chadwick បានថ្លែងថា៖
លោក Chedwick បានបន្តសរសើរ Grealish ទៀតថា៖
គួររម្លឹកផងដែរថា ខ្សែបម្រើ Jack Grealish ចូលរួមជាមួយ Aston Villa តាំងពីឆ្នាំ២០០១ដោយកាលណោះគេលេងនៅឈុតយុវជនរបស់ក្លិបមុននឹងបន្តលេងឲ្យក្រុមឈុតធំក្នុងឆ្នាំ២០១២ ដោយបង្ហាញខ្លួនសរុបឲ្យក្លិបបាន១៨២ប្រកួតនិងស៊ុតបញ្ចូលទីបាន២៩គ្រាប់៕
ប្រភព៖ caughtoffside