អង់គ្លេស៖ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅនេះ ក្លិបកាំភ្លើងធំ Arsenal បានធ្វើដំណើរទៅទឹកដីកីឡដ្ឋាន Molineux Stadium ដើម្បីជួបជាមួយក្រុមម្ចាស់ផ្ទះ Wolves ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Arsenal បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២ ទល់នឹង ១ ដោយខាង Wolves រកគ្រាប់បាល់បានដោយខ្សែបម្រើ Ruben Neves នៅនាទីទី ៤៥+៥ ដែលជាបាល់ប៉េណាល់ទី និង មួយគ្រាប់ទៀតរកបានដោយ Joao Moutinho នៅនាទីទី៤៩ ឯភាគី Arsenal រកបានដោយខ្សែប្រយុទ្ធ Nicolas Pepe នៅនាទីទី៣២។
យ៉ាងណាមិញរឿងរ៉ាវចម្រូងចម្រាសមួយបានកើតឡើងកំឡុងពេលការប្រកួតគឺ ខ្សែការពារសញ្ជាតិប្រេស៊ីល David Luiz ត្រូវបានអាជ្ញាកណ្ដាលលើកកាតក្រហមដាក់នៅនាទីទី៤៥+៣ ក្រោយពីរូបគេបានរត់ទៅរក Willian Jose ធ្វើឱ្យ Jose ដួលចុះ មុននឹងខ្លួនឯងដួលត្រឡប់ត្រឡិនតាមពីក្រោយដោយកាលណោះ David Luiz បានលើកដៃឡើងលើដាក់ត្រឹមស្មាជាកាយវិការបង្ហាញថារូបគេមិនបានប៉ះ Jose នោះឡើយ ប៉ុន្តែលោកអាជ្ញាកណ្ដាល Craig Pawson បានដើរទៅមើល VAR និងសម្រេចជូនកាដូបាល់ប៉េណាល់ទីទៅឲ្យខាង Wolves តែម្ដង។
ពេលឃើញដូច្នេះ ក្រោយចប់ការប្រកួត លោកគ្រូ Mikel Arteta បានដាក់សំណួរទៅកាន់អាជ្ញាកណ្ដាលទាក់ទងនឹងរឿងកាតក្រហមដែល Luiz ទទួលបានព្រោះលោកគ្រូមើលឃើញថា Luiz មិនបានប៉ះ Jose នោះឡើយ។
ដោយឡែកខ្សែការពារ David Luiz ខ្លួនឯងក៏បានបញ្ចេញអារម្មណ៍ខឹងសម្បារក្នុងគណនីបណ្ដាញសង្គម Instagram បន្ទាប់ពីចប់ការប្រកួត ដោយបានបង្ហោះរូបភាព Emoji ខឹង អមជាមួយសារភ្ជាប់ថា៖
នៅពេលអ្នកកាសែតសួរថាលោកគ្រូ Arteta មានគម្រោងដាក់ញ្ញាត្តិតវ៉ានឹងកាតក្រហមនេះទេ? លោកគ្រូបានឆ្លើយថា៖
សូមទស្សនាវីដេអូនៃការប្រកួតដូចខាងក្រោម៖
ប្រភព៖ goal