ភ្នំពេញ៖ កាលពីពេលប៉ុន្មានថ្ងៃនេះ ឃើញថាតារាចម្រៀង ជើងចាស់វស្សាប្រចាំប្រទេសកម្ពុជាទាំងពីរ គឺលោក ព្រាប សុវត្ថិនិង លោក ខេមរៈ សិរីមន្ត បានចេញបទតាមរបៀបស្ទីលថ្មីតាមការរ៉េបវិញម្តង ដែលកន្លងមកធ្លាប់ឃើញតារាទាំងពីរនេះច្រៀងបទមនោសញ្ចេតនាតែប៉ុណ្ណោះ ដែលនេះពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក សង្កេតឃើញថា កាលពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២១នេះ ខេមរៈ សិរីមន្ត បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «ហួសសម័យ» បន្ទាប់រំលងបានប៉ុន្មានថ្ងៃមក ឈានចូលព្រឹកនេះ ព្រាប សុវត្ថិ បានចេញបទថ្មីដែរ ដែលមានចំណងជើងថា «Gang Gang» ផងដែរ ដែលបទទាំងពីរនេះ សុទ្ធសឹងជាបទរ៉េបដូចគ្នានិង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនមិនខុសគ្នានោះឡើយ។
ចំពោះទស្សនិកជនវិញ ក៏បាននាំគ្នា សរសើរដល់តារាទាំងពីរដួង ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្ហើបសំនៀង បានគ្រប់ទម្រង់ មិនថាច្រៀងយឺតឬ លឿននិង រ៉េបទៀតផង៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖