ហ៊ានណាស់! បុរសម្នាក់ហែលទឹកលេងជាមួយសត្វពស់ប្រវែងជិត៣ម៉ែត្រដោយគ្មានញញើត (មានវីដេអូ)

//s9.kh1.co/c5/c50d6f8ce8d0948b1a76a2e20650141c0d6c7810.jpg
សង្គម

 ២៦-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សូមសរសើរចេញពីចិត្ត បុរសវ័យក្មេងម្នាក់ហែលទឹកលេងក្បែរពស់ថ្លាន់មួយក្បាលនៅក្នុងទឹក ដោយគ្មានព្រឺរោមសូម្បីតែបន្តិចបន្តួចតែម្តង។

អូស្ត្រាលី៖ កាលម្សិលមិញនេះ បុរសម្នាក់ដែលជាអ្នកធ្វើដំណើរផ្សងព្រេង បានបង្ហាញពីវីដេអូខ្លីមួយ ដែលខ្លួនហ៊ានយកជីវិតមកលេងប្រឡែងលេងជាមួយសត្វពស់ថ្លាន់នៅក្នុងព្រៃមួយ ក្បាលដោយមិនខ្លាចវាបង្កគ្រោះថ្នាក់ទៅកាន់ខ្លួនទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បុរសម្នាក់នេះមានឈ្មោះ Miller Wilson មានអាយុ១៨ឆ្នាំ បានធ្វើដំណើរទៅកាន់ព្រៃមួយកន្លែងដែលមានទីតាំងនៅភាគខាងជើងប្រទេសអូស្ត្រាលី ហើយក៏បានថតវីដេអូបង្ហាញពីសកម្មភាពខ្លួនចូលទៅជិតសត្វពស់មួយក្បាលដែលមានប្រវែងប្រហែលជា៣ម៉ែត្រ ពេលដំបូងខណៈកំពុងតែឈរក្នុងទឹកនោះ ពស់មួយក្បាលនោះបានវាមកលើបុរសម្នាក់នេះ ហាក់បីដូចជាចង់ចឹក អញ្ចឹងធ្វើឲ្យលោកលាន់មាត់ដោយលេងសើចជាមួយពស់ថា៖

ប្រសិនជាចង់ចឹកគឺមិនពិបាកនោះទេ

 Miller Wilson 

ប៉ុន្តែក្រោយពីនិយាយបែបនេះមក វាក៏ហែលតាមទឹកធ្វើមិនដឹង ឃើញដូច្នេះហើយទើបបុរសម្នាក់នេះក៏ហែលតាមវាកិតៗ ដោយក្នុងបំណងដេញវាឲ្យត្រឡប់ទៅលើគោកវិញ។

 គួររម្លឹកដែរថា Miller Wilson គ្មានអារម្មណ៍ភ័យខ្លាចចំពោះសត្វព្រៃនោះទេ ដោយសារតែលោកបានធ្វើការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វនានា ដោយខ្លួនឯង តាំងពីអាយុ១១ឆ្នាំមកម្ល៉េះ ហើយក៏ចងក្រងជាវីដេអូសម្រាប់ទុកឲ្យអ្នកទស្សនាបានឈ្វែងយល់អំពីវាផងដែរ៕

សូមចូលទស្សនារូបភាពនិង វិដេអូខាងក្រោម៖

Miller Wilson
Miller Wilson
លោក Miller Wilson និង សត្វពស់
លោក Miller Wilson និង សត្វពស់
លោក Miller Wilson និង សត្វពស់
លោក Miller Wilson និង សត្វពស់
ពស់ថ្លាន់ដែលមានប្រវែងប្រហែល៣ម៉ែត្រ
ពស់ថ្លាន់ដែលមានប្រវែងប្រហែល៣ម៉ែត្រ
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T