រាជធានីភ្នំពេញ – ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក មានមោទនភាពក្នុងការប្រកាសភាពជាដៃគូសហការជាផ្លូវការជាមួយក្រុមហ៊ុន Visa និងបានដាក់សម្ពោធឱ្យដំណើរការ ស៊ីស៊ីយូ វីសាកាត នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង សាខាខណ្ឌ ៧ មករា ប្រកបដោយជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក បានដាក់ឱ្យដំណើរការជាផ្លូវការនូវ វីសាកាត របស់ខ្លួន ដែលមានការចូលរួមពីនាយកប្រតិបត្តិធនាគារ ស៊ីស៊ីយូ តំណាងជាន់ខ្ពស់មកពី ក្រុមហ៊ុន Visa គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម និងអតិថិជនជាច្រើននាក់ផងដែរ។ ការបើកដំណើរការនូវ ប័ណ្ណ Visa នេះគឺជាកម្មវិធីដ៏សំខាន់មួយក្នុងចំណោមដំណើរបេសកកម្មផ្សេងទៀតរបស់ធនាគារ ស៊ីស៊ីយូ ដោយបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏ព្រីមៀម ភាពងាយស្រួលក្នុងការប្រតិបត្តិហិរញ្ញវត្ថុជាសកល សុវត្ថិភាពខ្ពស់ និងការទូទាត់កាន់តែទូលំទូលាយជាមួយបទពិសោធន៍ឥតដែនកំណត់ជូនដល់អតិថិជន។



ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោក គង់ ប៊ុននរិន្ទ នាយកប្រតិបតិ្ត នៃធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង បានមានប្រសាសន៍ថា «នេះគឺជាសករាជថ្មីសម្រាប់ធនាគារ ស៊ីស៊ីយូ និងអតិថិជនរបស់យើង ក្នុងការផ្ដល់នូវសេវាកម្មថ្មីបន្ថែមទៀតពីលើសេវាកម្មដែលកំពុងមាន ហើយធ្វើឱ្យប្រាកដថា យើងនឹងផ្ដល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបជូនដល់អតិថិជនរបស់យើង ដើម្បីផ្ដល់នូវដំណោះស្រាយការទូទាត់ប្រាក់ដោយរលូនទាំងក្នុងស្រុក និងក្រៅស្រុក ប្រកបដោយសុវត្ថិភាពខ្ពស់ និងប្រកបដោយបច្ចេកវិទ្យាទំនើបឈានមុខគេផងដែរ។»
យុទ្ធសាស្ត្រនៃកិច្ចសហការក្នុងនាមភាពដៃគូជាមួយក្រុមហ៊ុន Visa ពិតជាបានចូលរួមជួយពង្រឹងចក្ខុវិស័យរបស់ធនាគារស៊ីស៊ីយូ ក្នុងការពង្រីកផលប័ត្រផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ស៊ីវិល័យ និងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខ ព្រមទាំងផ្តោតលើគោលបំណង និងឥរិយាបថនៃការគ្រប់គ្រង ក៏ដូចជាការប្រើប្រាស់ហិរញ្ញវត្ថុរបស់អតិថិជននៅប្រទេសកម្ពុជា។

ថ្លែងក្នុងសុន្ទរកថាពិធីដាក់ឱ្យដំណើរការ ស៊ីស៊ីយូ វីសាកាត, អ្នកស្រី Lisa Sargent នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងក្នុងការចាប់ដៃគូជាមួយធនាគារ ស៊ីស៊ីយូ ក្នុងការវិវឌ្ឍនៃបរិបទការទូទាត់ហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការជាផ្លូវការនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា ដើម្បីពាំនាំមកនូវដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាពខ្ពស់ និងមានភាពងាយស្រួល ជូនដល់អតិថិជនដែលប្រើប្រាស់។»
គូសបញ្ជាក់ផងដែរថា កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វីសាកាត ជាផ្លូវការនេះ បានបញ្ចប់ដោយរលូនជាមួយនឹងកម្មវិធីដ៏គួរឱ្យទាក់ទាញដូចជា ការចាក់បង្ហាញនូវវីដេអូប្រកាស និងបញ្ចេញរូបរាង ស៊ីស៊ីយូ វីសាកាត ជាផ្លូវការ ក៏ដូចជាការតាំងបង្ហាញនូវ ស៊ីស៊ីយូ វីសាកាត ជូនដល់អតិថិជនទស្សនា ជាមួយនឹងឱកាសក្នុងការបង្កើនទំនាក់ទំនងរវាងដៃគូសហការនានា ក៏ដូចជាការបង្កើននូវភាពស្និទ្ធស្នាលរវាងធនាគារ ស៊ីស៊ីយូ និងអតិថិជនរបស់ខ្លួនផងដែរ។
ជាពិសេសជាងនេះទៀតនោះ ភ្ញៀវកិត្តិយសដែលបានចូលរួមក៏ទទួលបានការណែនាំលម្អិតអំពីលក្ខណៈសំខាន់ៗនៃប័ណ្ណ Visa ឥណពន្ធ និងឥណទានដែលមានច្រើនប្រភេទ និងច្រើនជម្រើស ស្របទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងការប្រតិបត្តិការមានលក្ខណៈពិសេសគឺ ការទូទាត់ជាមួយបច្ចេកវិទ្យា contactless ដែលត្រូវបានទទួលស្គាល់ជាសកល កាន់តែទាន់សម័យ កាន់តែទំនើបក្នុងបរិបទសម័យឌីជីថលជូនអតិថិជន។ ដើម្បីទទួលយកអត្ថប្រយោជន៍ផ្ដាច់មុខជាច្រើនពី ស៊ីស៊ីយូ វីសាកាត អតិថិជនអាចដាក់ពាក្យស្នើសុំកាតឥឡូវនេះ នៅតាមសាខាធនាគារ ស៊ីស៊ីយូ ដែលនៅជិតលោកអ្នកបំផុត។


សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖
- ទូរស័ព្ទលេខ៖ 1800 200 777 | 023 900 777
- អ៊ីម៉ែល៖ [email protected]
- គេហទំព័រ៖ https://ccubank.com.kh/
- ស្នាក់ការកណ្តាល៖ ដីឡូតិ៍លេខ 15 វិថីព្រះមុនីវរង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
- សាខាខណ្ឌ ៧ មករា: អគារលេខហ្សេអេស ០៧ & ០៨ មហាវិថីព្រះសីហនុ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
អំពី ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក៖
ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក គឺជាធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា នៅខែមេសា ឆ្នាំ២០២២ ហើយមានស្នាក់ការកណ្ដាលនៅ ដីឡូតិ៍លេខ 15 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាមួយនឹង ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ពិសេសជូនអតិថិជន យើងនឹងធ្វើការផ្តល់ជូននូវបទពិសោធន៍ធនាគារ ដែលប្រសើរជាងគេនិងជាទីគាប់ចិត្ត ។ នៅ ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក យើងប្តេជ្ញាលើរាល់ចំណុចថា យើងនឹងធ្វើលើសពីវិស័យធនាគារ ហើយលើសពីការរំពឹងទុករបស់អតិថិជន។