អាមេរិក៖ អ្នកប្រដាល់សញ្ជាតិអាមេរិក Floyd Mayweather បានយល់ព្រមឡើងវ៉ៃគ្នាលើសង្វៀនជាមួយតារា យូធូប Logan Paul ហើយ នេះបើយោងតាមសេចក្ដីរាយការណ៍ ខណៈថ្ងៃប្រកួតគ្រោងធ្វើឡើងនៅខែក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សFloyd បានប្រកាសចូលនិវត្តន៍ពីសង្វៀនកាលពីឆ្នាំ២០១៥ តែត្រឡប់មកវាយជាមួយអ្នកប្រដាល់សញ្ជាតិអៀរឡង់ Conor McGregor កាលពីឆ្នាំ២០១៧វិញ អមជាមួយកំណត់ត្រា ៥០-០(ឈ្នះទាំង៥០ដង មិនដែលចាញ់)ហើយបានប្រកាសថាអនាគតគេអាចនឹងឡើងវាយជាបន្តបន្ទាប់ទៀតបើសិនរកឃើញគូប្រកួតណាដែលគួរឲ្យចាប់អារម្មណ៍និងធ្វើឲ្យគេមានអារម្មណ៍ចង់សាកល្បងជាមួយ។
ចំណែក តារាយូធូប Logan Paul ឡើងប្រកួតទើបតែបានម្ដងគត់ដោយចាញ់តារាយូធូបដូចគ្នា ឈ្មោះ KSI នៅឆ្នាំ២០១៩។
កាលពីឆ្នាំមុនក៏មានផ្ទុះពាក្យចចាមអារ៉ាមដែរថា Floyd Mayweather បានព្រមព្រៀងចូលវាយគ្នាជាមួយ Logan Paul ហើយ ប៉ុន្តែមិនមានការប្រកាសជាផ្លូវការណាមួយកើតឡើងនោះឡើយ។ស្រាប់តែឥលូវនេះ អ្នកប្រដាល់វ័យ៤៣ឆ្នាំរូបនេះបានចេញមុខប្រកាសហើយថាគេព្រមឡើងសង្វៀនជាមួយតារាយូធូប បទពិសោធន៍ក្មេងខ្ចីម្នាក់នេះ ។
សម្រាប់កាលបរិច្ឆេទនៃការប្រកួតរបស់អ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះប៉ុន្តែទីតាំងវិញគឺមិនទាន់ច្បាស់នៅឡើយទេ គឺស្ថិតក្នុងដំណាក់កាលពិភាក្សា។
ក្នុងនោះដែរ Floyd Mayweather ក៏បានបង្ហោះវីដេអូមួយអមជាមួយពាក្យសម្ដីមួយប្រយោគថា៖
តំណភ្ជាប់ ឬក៏ហៅថា Link នោះគឺនាំអ្នកចូលមើលទៅកាន់វេបសាយ Fanmio ដែលអាចបញ្ជាទិញសំបុត្រដាក់លក់ជារបៀបអនឡាញបាន។
ដោយឡែក ពាក្យស្លោកប្រចាំការប្រកួតសម្រាប់ផ្សព្វផ្សាយគឺ៖
គួរបញ្ជាក់ផងដែរថាសំបុត្រដែលដាក់លក់មានតម្លៃប្រមាណ ៧៩.៩៩ដុល្លារនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ៕
ប្រភព៖ talksport