ស្នេហាស័្មគ្រស្មោះ តស៊ូលុះដល់ថ្ងៃអវសានរបស់ភរិយាក៏ ពេជ្រ ថាណា នៅតែពោលពាក្យប៉ុន្មានម៉ាត់នេះដដែល

//s9.kh1.co/e2/e2a5755cfad66ea72d12fe61b3850aa597aadd73.jpg
តារា & កម្សាន្ដ

 ២៥-មករា-២០២១ ៤ល្ងាច · ៥ ឆ្នាំមុន

សេ្នហា ដែលមានស្ថេរភាព លុះដល់ថ្ងៃដែលអស់សង្ខារ គឺជា អត្ថន័យដ៏ពិតនៃនិយមន័យសេ្នហា ដែលមនុស្សរាល់រូបត្រូវតែប្រកាន់ភ្ជាប់

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី២៤ មករា ម្សិលមិញនេះ​ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មថោន គឺលោក ពេជ្រ ថាណា បានជួបទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដោយសារតែភរិយារបស់លោកបានទទួលមរណភាព ដោយសារតែអាការ: នៃជម្ងឺក្រពះដ៏ធ្ងន់ធ្ងររបស់អ្នកនាងបានធ្វើទុក្ខ រហូតដល់ធ្វើឲ្យអ្នកនាងបានទទួលមរណភាពភ្លាមៗកាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះលោក ពេជ្រ ថាណា ក្រោយពីភរិយាបានទទួលមរណភាពភ្លាមៗនោះ លោកក៏បានបង្ហោះសារបង្ហាញពីក្តីក្រៀមក្រំរបស់លោក ភ្ជាប់ដោយសេចក្តីអំពាវនាវ ដល់មិត្តរួមសិល្ប: ព្រមទាំងសប្បុរសជនហើយជួយ ដោយក្នុងសារនោះ មានសេចក្តីលម្អិតយ៉ាងដូច្នេះថា៖

ពេលនេះខ្ញុំមានទុក្ខ. បងប្អូនដែលស្រលាញ់រាប់អានគាត់. និងស្រលាញ់រាប់អានខ្ញុំពេលនេះគាត់លាបងប្អូនទាំងអស់គ្នារហូតហេីយ. បងប្អូនអាចចូលរួមបច្ច័យ តាមរយ:ខ្ញុំបាន បុណ្យធ្វេីនៅខេត្តបាត់ដំបង អូរដំបង១ អរគុណ គាត់ទៅបានសុខហេីយ. 087313936 តាមសទ្ធាបងប្អូន. និងសូមជូនបុណ្យដល់បងប្អូនគ្រប់ៗគ្នា. បូជាសពម៉ោង8យប់. ថ្ងៃច័ន្ទ ទី25។

ពេជ្រ ថាណា

គួររំលឹកផងដែរថា លោកពេជ្រ​ ថាណា និងភរិយាដែលបានទទួលមរណភាពនេះ អ្នកទាំងពីរក៏មានកូនម្នាក់ដែលជាចំណងដៃនៃសេចក្តីស្នេហារវាងអ្នកទាំងពីរផងដែរ៕

ខាងក្រោមនេះជារូបរបស់លោកពេជ្រ ថាណា និងភរិយា មុនដែលភរិយាបានទទួលមរណភាព:

លោក ពេជ្រ ថាណា និងភរិយា
លោក ពេជ្រ ថាណា និងភរិយា
លោក ពេជ្រ ថាណា និងភរិយា
លោក ពេជ្រ ថាណា និងភរិយា
លោក ពេជ្រ ថាណា និងភរិយា
លោក ពេជ្រ ថាណា និងភរិយា
លោក ពេជ្រ ថាណា និងភរិយា
លោក ពេជ្រ ថាណា និងភរិយា
ពេជ្រ ថាណា
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/03/03d39941d334f3a60eb20f988f2a363348e2b93c.jpg

សហគមន៍ Border Sâmaki រៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការសម្តែងសិល្បៈ Hip-Hop ប្រមូលថវិកាជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ និងជួយកុមារក្រីក្រនៅកម្ពុជា

 ០៤-កញ្ញា-២០២៥ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T