ភ្នំពេញ៖ សម្រាប់ការផ្តើមនៅឆ្នាំ ២០២១ រឿងដំបូងដែល Socialyse ភ្នំពេញ ដែលជាក្រុមហ៊ុនឌីជីថលឈានមុខនៅកម្ពុជាបានធ្វើ គឺមើលឡើងវិញនូវការអនុវត្តពេលអតីតកាល ជាពិសេសជាមួយនឹងនិន្នាការ និងការផ្លាស់ប្តូរនានានៅជុំវិញពិភពលោក ដើម្បីស្វែងរកភាពដែលអាចអនុវត្តបាននៅក្នុងទីផ្សាររបស់យើង។ ពួកគេទទួលយកគ្រប់សំណួរពីអតិថិជន និងដៃគូសហការ ហើយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ រួចផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗក្នុងស្រុក និងទូទាំងសកលលោក ហើយផ្តួចផ្តើមជាការសិក្សាដ៏សំខាន់មួយទាក់ទងនឹង «និន្នាការឌីជីថលក្នុងប្រទេសកម្ពុជា និងពិភពលោក»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការសិក្សាបង្ហាញឲ្យឃើញថា អតិថិជន និងដៃគូសហការនឹងបង្កើនការធ្វើផែនការឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាព នៅក្នុងឆ្នាំ ២០២១។ លោក Benjamin Houghton ដែលជា Group Regional Director ប្រចាំក្រុមហ៊ុន Socialyse បានមានប្រសាសន៍ឲ្យដឹងថា៖
ក្រុមហ៊ុន Socialyse ភ្នំពេញ យកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង។ យើងមិនមែនគ្រាន់តែជា ក្រុមហ៊ុនឌីជីថល ហើយយើងក៏មិនដែលដំណើរការតាមវិធីនេះដែរ។ យើងជាដៃគូជឿជាក់របស់អតិថិជន ហើយទំនួលខុសត្រូវមួយរបស់យើង គឺធានាថាគ្រប់គ្នានឹងទទួលបានព័ត៌មានថ្មីៗ ដែលជួយឲ្យអាជីវកម្មរីកចម្រើន និងជោគជ័យ។
ជំនួសឲ្យការរៀបចំព្រឹត្តិការណ៍ជួបមុខគ្នាផ្ទាល់ (face-to-face event) ការសិក្សានាពេលបច្ចុប្បន្នដែលបានចែករំលែកដោយដៃគូសហការក្រុមហ៊ុន Socialyse តាមរយៈវីដេអូឌីជីថលក្រោមប្រធានបទដូចជា៖
- គុណសម្បត្តិនៃការចូលរួមផ្សព្វផ្សាយពីតារាល្បី និងខ្លឹមសាររបស់ Micro-influencer
- តើទម្រង់វីដេអូវែងផ្សព្វផ្សាយពី ប្រេនផលិតផល មានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយដែរទេ?
- តើ ខ្លឹមសារឡូយៗ ទាំងអស់មានឥទ្ធិពលពីបរទេសមែនទេ?
- តើទម្លាប់ប្រើអ៊ីនធឺណិតបានផ្លាស់ប្តូរព្រោះស្ថានភាពកូវីដមែនទេ?
- តើទីផ្សារ E-commerce កំពុងប្រតិបត្តិការនៅកម្ពុជាមែនទេ?

យោងតាមលោក Ben បានឲ្យដឹងថា ជម្រើសនៃទម្រង់វីដេអូផ្សព្វផ្សាយជាគោលដៅចម្បង សម្រាប់ឆ្នាំ ២០២១។ គាត់បានមានប្រសាសន៍ថា៖
កាលពីឆ្នាំមុន យើងបានរៀបចំព្រឹត្តិការណ៍មួយដែលយើងបាននាំយក Facebook & Google ជាលើកដំបូងមកប្រទេសកម្ពុជា។ ឆ្នាំនេះ យើងបត់បែនតាមស្ថានភាពនៃជំងឺកូវីដ ហើយយើងបានបង្កើតវីដេអូឌីជីថលផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងសំណួរដែលយើងទទួលបានពីអតិថិជន។ យើងរួមបញ្ចូលទាំងការសិក្សាស្រាវជ្រាវ ការវិភាគទិន្នន័យ និងបទសម្ភាសន៍ជាមួយអ្នកជំនាញ ដើម្បីផលិតវីដេអូនេះឡើង ដែលបានថតនៅក្នុងស្ទូឌីយ៉ូដោយក្រុមអ្នកជំនាញឌីជីថលរបស់យើងផ្ទាល់។
ក្រៅពីចែករំលែកខ្លឹមសារទាក់ទងឌីជីថលដ៏សំខាន់នេះ ក្រុមហ៊ុន Socialyse ក៏យកឱកាសនេះដើម្បីធ្វើឲ្យកាន់តែប្រសើរ នូវការពង្រឹងចក្ខុវិស័យរបស់ខ្លួននៅក្នុងឆ្នាំ ២០២១ ជាមួយការរចនាឡូហ្គោថ្មី និងការិយាល័យធ្វើការថ្មី។ គាត់បានបន្ថែមទៀតថា៖
យើងបានប្រើឡូហ្គោតាមក្រុមហ៊ុន Socialyse សកលនៅក្នុងការិយាល័យរបស់យើង ដើម្បីភាពស្រស់ស្រាយទាក់ទាញនៅក្នុងឆ្នាំ ២០២១។ ឡូហ្គោថ្មីនេះ នឹងជួយឲ្យយើងមានភាពរហ័សរហួន និងអាចបត់បែន រំលេចពណ៌ចម្រុះ បង្កប់ដោយភាពឆ្លាតវៃ ហើយនេះជាការងារដែលយើងធ្វើនៅពេលយុទ្ធនាការរបស់យើង សម្របតាមទស្សនិកជនដែលមានចំណេះដឹង។ នៅពេលដែលវីដេអូអំពីនិន្នាការឌីជីថល ត្រូវបានបញ្ជូនទៅអតិថិជនរបស់ក្រុមហ៊ុន Socialyse ពួកយើងនៅតែបើកចំហសម្រាប់ការចែករំលែកបន្ត។ កិច្ចការទាំងនេះ អាចធ្វើបានដោយទាក់ទងក្រុមហ៊ុន Socialyse តាមរយៈអ៊ីមែល៖ [email protected]


